ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​​​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​​ទៅ​​ផ្ទះវិញ​ ក៏​ត្រូវ​ចោរប្លន់​ប្រដាប់​អាវុធភ្ជង់​ប្លន់​យក​ម៉ូតូ​បាត់ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៣​និង​៤០នាទី​ទៀប​​ភ្លឺ ថ្ងៃ​ទី​២៨ ​ខែមក​រា ​ឆ្នាំ២០១៦ ​​ស្ថិតនៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧​មក​រា ។

​នារី​រង​គ្រោះឈ្មោះ ម៉ា ណែ​ត អាយុ២៧ឆ្នាំ ​រ​ធ្វើការ​ក្រុមហ៊ុន​នៅ​​ខាង​ក្រោយណា​ហ្គា​វ៉ើ​ល ស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ៣ ខណ្ឌទួលគោក បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​ចេញពី​ធ្វើការ​ជិះ​ម៉ូតូម៉ាក​​ហ្វី​ណូ​ ពណ៌​ទឹកស​មុ​ទ្រ ​ដោយ​​ជិះ​ម្នាក់ឯង ធ្វើ​ដំណើ​រតាម​ផ្លួ​វ​លេខ​២១៥ ត្រឡប់​ទៅ​ផ្ទះវិញ ​លុះ​មក​ដល់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈសូ​គី​ម៊ិ​ច ក៏​លេចមុខ​​ចោរ​ប្លន់​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ធុន​ធំ​មិន​ស្គាល់​ម៉ាក​​ដេញ​តាម​គាត់​​ពីក្រោយ​ ហើយ​​ចោរ​ប្លន់​​នោះ​ក៏​ជិះ​ម៉ូតូ​មក​កាក់​ម៉ូតូ​​គាត់​ឱ្យ​ឈប់​​រួច​ធ្វើ​សកម្មភាព​ប្លន់​​ដោយ​ស្រែក​​គំរាម​ថា បើ​​ហ៊ាន​ស្រែក វា​​​បាញ់​ចោល​ហើយ ​ចោរ​ប្លន់​នោះ​ក៏​ឡើង​ជិះ​ម៉ូតូ​​​របស់នាង​ គេច​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ។ ជន​រង​គ្រោះ​បាន​បន្ត​​ថា​ ​សម្ភារ​​​ដែល​ចោរប្លន់​​យក​ទៅ​នោះ មាន​​​ម៉ូតូ​​​១​គ្រឿង ទូរស័ព្ទ​ដៃ iPhone 6 មួយ​គ្រឿង និង​លុយ​ចំនួន​២០​ដុល្លា​ផង​ដែរ ។

ទោះជា​យ៉ាងណា គេ​មិន​បានឃើញ​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ដល់​កន្លែង​កើតហេតុនោះ​ទេ មាន​តែ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាលវាលវង់ដោយ​ខ្លួនឯង​៕