លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ទទួល​ស្វាគមន៍​ប្រធានរដ្ឋសភា​កុង​ហ្គូ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ធំ​មួយ​

ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​សមាជិក​ក្រុម​សភាជាតិ​កម្ពុជា នៃ​សភា​និយាយ​ភាសា​បារាំង​លោក យ៉ែម បុញ្ញឫទ្ធិ  នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ បាន​ចូលរួម​ធ្វើ​បដិសណ្ឋារកិច្ច លោក អូ​ប៊ី​ន ម៉ា​ណា​កូ ប្រធានសភា​និយាយ​ភាសា​បារាំង និង​ជា​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គូ ដែល​បានធ្វើ​ដំណើរ​មកដល់​ខេត្តសៀមរាប ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ សភា​និយាយ​ភាសា​បារាំង ដែល​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង នៅ​ទីក្រុង​សៀមរាប ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង​ដែរ​នោះបាន​ពន្យល់ថា គណៈកម្មាធិការ​ក្រុម​សភាជាតិ​កម្ពុជា នៃ​សភា​និយាយ​ភាសា​បារាំង មាន​គណៈកម្មការ​កិច្ចការ​នយោបាយ គណៈកម្មការ​កិច្ចការ​សភា គណៈកម្មការ​អប់រំ ទំនាក់ទំនង និង​វប្បធម៌ គណៈកម្មការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​បណ្ដាញ​ស្ត្រី​សភា បណ្ដាញ​សមាជិកសភា​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺគ្រុនចាញ់​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា ប្រទេស​លើ​សកលលោក ក្រៅពី​ភាសាជាតិ មាន​ភាសា​អន្តរជាតិ ឬ​ជា​ភាសាផ្លូវការ​ដូចជា អង់គ្លេស បារាំង ចិន អារ៉ាប់​ជាដើម​។ ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រៅពី​ភាសាជាតិ ដែលជា​ភាសា​ខ្មែរ​ក៏មាន​ការប្រើ​ភាសា អង់គ្លេស និង​បារាំង​ជាដើម​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា​ឆ្នាំ​២០១៦ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា​និយាយ​ភាសា​បារាំង ចំនួន​១៥​ប្រទេស បាន​អញ្ជើញ​មកដល់ ទឹកដី​អង្គរ​ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សុវត្ថិភាព ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​ស្ថាប័ន​នេះ ពី ថ្ងៃទី​២៨ ដល់ ថ្ងៃទី​២៩ ខែមករា នៅ​សណ្ឋាគារ​អង្គរ​ផា​លេស ដែល​សភា​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​។​

​ការអញ្ជើញ​មក​ចូលរួម​ដ៏​កុះករ​ពី​សំណាក់​គណៈប្រតិភូ​បរទេស​នាពេលនេះ ត្រូវគេ​សង្កេតឃើញថា បាន​ឆ្លុះបញ្ចាំង​ពី​សុ​ឆន្ទៈ និង​ការ​ប្តេ​ជា្ញ​ចិត្ត​ខ្ពស់​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ម​ហាស​ន្និបាត នៃ​សភា​និយាយ​ភាសា​បារាំង ពោលគឺ ការទទួលស្គាល់​វប្បធម៌​ហ្វ្រ​ង់​កូ​ហ្វូ​នីមួយ​ក្នុងន័យ​ជា​របប​គ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ និង​ក្នុង​នីតិរដ្ឋ ហើយ​ជានិច្ច​សហការ​រវាង សមាជិក​ដើម្បី​អភិវឌ្ឍន៍​រួមគ្នា​៕

12645136_1057154557681342_3952097496725097390_n 12647300_1057154554348009_1625717952005118361_n