ទង់ជាតិកម្ពុជា ត្រូវបានបង្ហូត លើកដំបូង នៅប្រទេស លីបង់

ភ្នំពេញ៖ បន្ទាប់បំពេញ បេសកកម្មមនុស្សធម៌ ស្វែងរកសន្តិភាព នៅក្នុងប្រទេសលីបង់ ចាប់តាំងពីរឆ្នាំ២០១១មកនោះ នៅពេលនេះ ទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្ហូតជាលើកដំបូង នៅទីនោះ ដោយមានតំណាងរបស់កម្ពុជា ជាច្រើនបានចូលរួម។ នេះបើតាមការឲ្យ ដឹងរបស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃព្រហស្បតិ៍នេះ។

លោកផៃ ស៊ីផាន បានសរសេរនៅក្នុង បណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកថា “ថ្ងៃនេះ ជាថ្ងៃទី១ ហើយដែលទង់ជាតិកម្ពុជា ត្រូវបានបង្ហូត នៅក្នុងទឹកដីបង់ ខណៈស្ថានកុងស៊ុលរបស់ កម្ពុជាប្រចាំទីក្រុងបេរ៉ូត នឹងត្រូវបើកដំណើរការ នាពេលខាងមុខសម្រាប់ ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចាប់តាំងពីកម្ពុជា បានបញ្ជូនកងទ័ពប្រមាណ ១.១២២នាក់ ចូលរួមក្នុងប្រតិបត្តិការ ថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ។”

បើតាមលោក ផៃ ស៊ីផាន នាពេលបច្ចុប្បន្ននេះ កងរក្សាសន្តិភាពកម្ពុជា ១៨៥នាក់ ស្ថិតនៅក្នុងប្រទេសលីបង់ នៅតាមបណ្តោយព្រំដែន រវាងប្រទេស លីបង់ និង ស៊ីរី៕

ទង់ជាតិកម្ពុជា ត្រូវបានបង្ហូត លើកដំបូង នៅប្រទេស លីបង់

ទង់ជាតិកម្ពុជា ត្រូវបានបង្ហូត លើកដំបូង នៅប្រទេស លីបង់

ទង់ជាតិកម្ពុជា ត្រូវបានបង្ហូត លើកដំបូង នៅប្រទេស លីបង់