លោករដ្ឋមន្រ្តី ទម្លាយអារម្មណ៍ឈឺចាប់ បាត់ប្អូន៩ឆ្នាំ រកមិនទាន់ឃើញ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានទម្លាយអាថ៌កំបាំងក្នុងបេះដូង ដែលបានគ្រាំចិត្តអស់រយៈពេល៩ឆ្នាំមកហើយ នោះការការបិទបាំងម្តាយរបស់លោក កាលនៅរស់មានជីវិត អំពីដំណឹងនៃការបាត់ខ្លួន ប្អូនប្រុសពៅរបស់លោក។

តាមរយៈបណ្តាញសង្គមហ្វេសស៊ុក  លោករដ្ឋមន្រ្តី ដែលមិនចុះចាញ់ក្នុងសមរភូមិស្លាបប៉ាកា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០១៦ បានប្រកាសលាតត្រដាងបេះដូងរបស់ខ្លួន ក្នុងឋានៈជាកូនប្រុសម្នាក់និងជាបងប្រុសម្នាក់ ជូនមហាជនបានជ្រាប នូវទឹកចិត្តដែលបានកប់និងបៀមជាប់ ក្នុងហឫទ័យរបស់លោក ក្នុងរយៈពេល៩ឆ្នាំ មកនេះ។

លោករដ្ឋមន្រ្តី បានសរសេរថា “ថ្ងៃនេះជាឆ្នាំទី ៩ ដែលប្អូនប្រុសពៅរបស់ខ្ញុំ បានបាត់ខ្លួន តែកន្លងមក ពេលអ្នកម្ដាយខ្ញុំមានជីវិត ខ្ញុំមិនដែលរំលឹក ពីថ្ងៃនេះ ទេ ព្រោះខ្ញុំមិនចង់ឃើញទឹកភ្នែករបស់អ្នកម្ដាយ ។ នេះជាដំបៅ ដែលមានជាប់ក្នុងបេះដូងរបស់ខ្ញុំ ដែលមិនអាចរកប្អូនឃើញ តែខ្ញុំនៅតែគិតថា នៅថ្ងៃណាមួយ ខ្ញុំនឹងដឹងពីរឿងនេះ”។

ប្អូនប្រុសពៅរបស់លោក ខៀវ កាញារីទ្ធ មានឈ្មោះ ខៀវ ថានវាចា។

អ្នកតាមដានដំណឹងបាត់ប្អូនរបស់លោករដ្ឋមន្រ្តី បានលើកឡើងថា លោករដ្ឋមន្រ្តី នឹងធូស្បើយអារម្មណ៍ខ្លះ ក្រោយពីបានទម្លាញអាថ៌កំបាំងនៃការឈឺចាប់ឥតល្ហែនេះ៕

លោករដ្ឋមន្រ្តី ទម្លាយអារម្មណ៍ឈឺចាប់ បាត់ប្អូន៩ឆ្នាំ រកមិនទាន់ឃើញ