ក្រសួងបរិស្ថាន ផ្តល់ឯកសណ្ឋាន ជូនមន្ត្រី តំបន់ការពារធម្មជាតិ ខេត្តពោធិសាត់

ពោធិសាត់៖ ក្រសួងបរិស្ថាន បានផ្តល់នូវឯកសណ្ឋានជាច្រើន ជូនដល់មន្ត្រីតំបន់ការពារធម្មជាតិ ខេត្តពោធិសាត់ ក្នុងនោះ មានដែនជម្រកសត្វព្រៃ ភ្នំសំកុស ដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ និង តំបន់ប្រើប្រាស់យ៉ាងច្រើននៅ បឹងទន្លេសាប។

ក្នុងពិធីសំណេះសំណាល និង ប្រគល់ឯកសណ្ឋាន សំភារៈមួយចំនូន ដល់មន្ត្រីឧទ្យានុរក្ស នៅតាមតំបន់នីមួយៗនោះ គឺបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ។

នៅក្នុងពិធីប្រគល់ឯកសណ្ឋាន និង សំភារៈនាពេលនោះ មន្ត្រីនៃមន្ទីរបរិសា្ថនខេត្តពោធិសាត់ ក៍បានណែនាំ អំពីការប្រើប្រាស់ឯកសណ្ឋាន ដែលក្រសួងបានផ្តល់ឱ្យស្នើធ្វើយ៉ាងណា ក្នុងការប្រើប្រាស់ឱ្យមាន ពេលវេលាត្រឹមត្រូវ ជៀសវាង ការប្រើប្រាស់នូវឯកសណ្ឋានទាំងនោះ ប្រាសចាក និង ខុសវិន័យ៕