អ្នកភូមិ ក្នុងតំបន់លិចទឹក បឹងទន្លេសាប ខេត្តកំពង់ធំ ទទួលបានប្រាក់កម្ចី គ្មានការប្រាក់ ពីអគ្គិសនីកម្ពុជា

ភ្នំពេញ៖ ភូមិប្រគាប ក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណ១០០គ្រួសារ នឹងទទួលបានប្រាក់កម្ចី ដោយគ្មានការប្រាក់ពីអគ្គីសនីកម្ពុជា ដើម្បីសាងសង់ខ្សែបណ្តាញអគ្គិសនីទៅតំបន់នោះ។

យោងតាមហ្វេសប៊ុក អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជា បានបានពិនិត្យ ដោះស្រាយសំណើសុំភ្លើងអគ្គិសនី របស់ប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុងភូមិនៃតំបន់ព្រៃលិចទឹកបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ ហើយអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើការពិភាក្សាជាមួយ មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ រួចមូលនិធិនេះ បានឯកភាពផ្តល់នូវប្រាក់កម្ចី គ្មានការប្រាក់ចំនួន ៧០% និងអំណោយ ៣០% ដើម្បីអាចសាងសង់ ខ្សែបណ្តាញអគ្គិសនីទៅតំបន់នោះ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនៃកម្ពុជា គម្រោងផែនការផ្គត់ផ្គង់អគ្គិសនី ដល់គ្រប់ភូមិមានអគ្គិសនីប្រើប្រាស់ ដែលនៅឆ្នាំ២០២០ និង ៧០% នៃភូមិទាំងអស់ មានប្រភពអគ្គិសនី ពីបណ្តាញជាតិ ប្រើប្រាស់នៅឆ្នាំ២០៣០៕