ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានីភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​ថា ខណៈ​នេះ​អគ្គិភ័យ​កំពុង​​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​​ដែល​ស្តុក​អេត​ចាយ​យ៉ាង​សន្ធោសន្ធៅ ស្ថិត​នៅ​​ខាង​ជើង​ផ្សារ​សំ​ផាន់​ សង្កាត់​​ទួល​សង្កែ​ ​ខណ្ឌ​ឫស្សី​កែវ ។​

ប្រភព​ព័ត៌មាន បាន​បន្ត​ថា ជុំវិញ​ករណី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​នេះ​​​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ គិត​ត្រឹម​​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ​មករា​ នេះ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​​ជា​ច្រើន​គ្រឿង​​កំពុង​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ​៕
ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព