ក្មេងស្រី​ម្នាក់ ខ្ទាតចូល​ក្រោម​រ៉ឺម៉ក​កង់​បី កិន​យ៉ាងដំណំ​

Doliprane TVC

​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ករ​ឡើង​ដោយ​បុរស​ម្នាក់ បើក​ម៉ូតូ​ដឹក​កេស​ស្នោរ​មួយគ្រឿង​ខ្វះ​ការប្រុងប្រយ័ត្ន បាន​ជិះ​ទៅ​ទាក់​ដៃ
ចង្កូត​កង់​របស់​ក្មេងស្រី​សិស្សសាលា​បឋមសិក្សា​ស្ទឹងមានជ័យ​ម្នាក់ ដែល​កំពុង​ជិះ​បញ្ច្រស​ទិស​គ្នា បណ្តាល​ឲ្យ​កង់ និង ក្មេងស្រី​រងគ្រោះ​ដួល​ខ្ទៀត​ទៅលើ​ដងផ្លូវ ស្រប​ពេលដែល​រ៉ឺម៉ក​ម៉ូតូ​កង់​បី​កំពុង​ដឹក​ភ្ញៀវ​ម្នាក់ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ។ ភ្លាមៗ រ៉ឺម៉ក​កង់​បី​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បណ្តាល​ឲ្យ​កង់​រ៉ឺម៉ក​ខាងស្តាំ កិន​ចំ​ខ្នង​ក្មេងស្រី​រងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​តែម្តង ចំណែក​ម៉ូតូ​បង្ក​ដឹក​កេស​ស្នោរ បើក​គេចខ្លួនបាត់​ភ្លាមៗ​តែម្តង ។

ក្មេងស្រី​ម្នាក់ ខ្ទាតចូល​ក្រោម​រ៉ឺម៉ក​កង់​បី កិន​យ៉ាងដំណំ​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ០០ នាទី រសៀល​ថៃ្ង​ទី ២៥ ខែមករា ឆ្នាំ ២០១៦ ស្ថិតនៅ​ចំណុច​ខាងមុខ​ផ្សារ ស្ទឹងមានជ័យ​ចាស់ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ខាងលើ មានឈ្មោះ អ៊ុត បញ្ញា​ពេជ្រ ភេទ​ស្រី អាយុ ៩ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី ៤ នៃ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ ស្នាក់​នៅក្នុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ក្មេងស្រី​ម្នាក់ ខ្ទាតចូល​ក្រោម​រ៉ឺម៉ក​កង់​បី កិន​យ៉ាងដំណំ​

ចំណែក​បុរស​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី មានឈ្មោះ ផៃ អៀង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មានមុខរ​បរជា​អ្នករត់​ម៉ូតូ​កង់​បី ស្នាក់នៅ​ផ្ទះជួល ម្តុំ​ផ្សារ​អូឡាំពិក សង្កាត់​អូឡាំពិក ខណ្ឌចំការមន ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ៦ មូលដ្ឋាន បាន​ដឹកនាំ​កម្លាំង​ចុះមក​ធ្វើការ​វាស់វែង​ដល់​កន្លែងកើតហេតុ ដោយហេតុថា​ភាគី​ខាង​រ៉ឺម៉ក​ម៉ូតូ​កង់​បី និង ភាគី​ខាង​ក្មេងស្រី​រងគ្រោះ សុទ្ធតែជា​ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះ​ដូចគ្នា ទើប​បុរស​អ្នកបើក​ម៉ូតូ​កង់​បី បាន​ជួយ​ចេញថ្លៃ​ព្យាបាល​ក្មេងស្រី​រងគ្រោះ ពាក់កណ្តាល​ម្នាក់ ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ៕ ភី ផល