Ronaldo ទិញសណ្ឋាគារ ប្រណិតតម្លៃជាង ១៥០លានដុល្លារ

កីឡាករ Cristiano Ronaldo បានចំណាយប្រាក់ប្រមាណ ១០៦លានផោន (ជាង ១៥០លានដុល្លារ) ដើម្បីទិញសណ្ឋាគារ ដ៏ប្រណិតដែលស្ថិត នៅក្នុងប្រទេសម៉ូណាកូ ពីក្រុមហ៊ុន Donald Trump ។

ក្រៅពីអាជីពជា កីឡាករបាល់ទាត់ តារាឆ្នើមរបស់ Real Madrid ហាក់ចាប់អារម្មណ៍ការ ទិញអចលនទ្រព្យនាប៉ុន្មាន ខែចុងក្រោយនេះ ដោយបានទាក់ទងទិញជាមួយក្រុមហ៊ុន អចលនទ្រព្យធំៗ មួយចំនួនមានដូចជា The Proto Group និង Donald Trump ។

កាលពីឆ្នាំមុនក្រុមហ៊ុន The Proto Group បានលក់ខុនដូស្ថិតក្នុងអាគារ Trump Tower ឲ្យខ្សែប្រយុទ្ធ សញ្ជាតិព័រទុយហ្គាល់ ក្នុងតម្លៃប្រមាណ ១២ លានផោនម្ដងរួចមកហើយ។ Ronaldo ក៏ជាដៃគូនៅក្នុង ក្រុមហ៊ុនបណ្ដុំសណ្ឋាគារ ដ៏ធំរបស់ព័រទុយហ្គាល់ឈ្មោះថា Pestana ផងដែរ។ គម្រោងរបស់ Pestana មានបញ្ចូលពីការបើកសណ្ឋាគារ៤ នៅទីក្រុង Funchal ដែលជាស្រុកកំណើត Ronaldo, សណ្ឋាគារនៅក្នុងទីក្រុង Lisbon, Madrid និង New York៕

Ronaldo ទិញសណ្ឋាគារ ប្រណិតតម្លៃជាង ១៥០លានដុល្លារ

ប្រភព៖ សប្បាយ