iPhone 7 Plus អាចនឹងមាន កាមេរ៉ាភ្លោះគុណភាព ច្បាស់ដូចកាមេរ៉ា DSLR

លោក Ming-Chi Kuo អ្នកវិភាពល្បីល្បាញ មួយរូបប្រចាំក្រុមហ៊ុន KGI Securities បានលើកឡើងកាល ពីថ្មីៗនេះថា iPhone 7 Plus នឹងមានប្រព័ន្ធកាមេរ៉ាភ្លោះ។ នេះបើផ្អែកលើបច្ចេក វិទ្យាដែលក្រុមហ៊ុន Apple បានទិញយកពីក្រុមហ៊ុន LinX Imaging។

iPhone 7 Plus អាចនឹងមាន កាមេរ៉ាភ្លោះគុណភាព ច្បាស់ដូចកាមេរ៉ា DSLR

បច្ចេកវិទ្យាថ្មីនេះនឹង ជួយបង្កើនសមត្ថភាព និងគុណភាពកាមេរ៉ា របស់ទូរសព្ទជំនាន់ថ្មី នៃក្រុមហ៊ុន Apple ឲ្យកាន់តែមានភាពល្អ ប្រសើរឡើងមួយ កម្រិតទៀត។ យោងតាមវិបសាយ Mac Rumors បានឲ្យដឹងថា កាមេរ៉ាដែលមាន Aperture ទំហំដ៏តូចរបស់ក្រុមហ៊ុន LinX អាចបង្កើតបានជា រូបភាពមានគុណភាព ល្អជាងកាមេរ៉ាធម្មតា នេះមានន័យថា iPhone 7 Plus អាចផ្ដិតយករូបភាព បានស្អាតល្អមិនចាញ់ ពពួកកាមេរ៉ា Canon ឬ Nikon ឡើយ។

រូបភាពបង្ហាញពីភាព ខុសគ្នារវាងកាមេរ៉ារបស់ Apple បច្ចុប្បន្នជាមួយនឹង បច្ចេកវិទ្យាកាមេរ៉ាដែល Apple បានទិញយក៖

@Noise Reduction

iPhone 7 Plus អាចនឹងមាន កាមេរ៉ាភ្លោះគុណភាព ច្បាស់ដូចកាមេរ៉ា DSLR

@ការថតយករូបភាព នៅពីខាងក្នុងកន្លែងមួយ (Indoor)

iPhone 7 Plus អាចនឹងមាន កាមេរ៉ាភ្លោះគុណភាព ច្បាស់ដូចកាមេរ៉ា DSLR

@ការថតរូបភាព ដែលមានពន្លឺ មិនគ្រប់គ្រាន់

iPhone 7 Plus អាចនឹងមាន កាមេរ៉ាភ្លោះគុណភាព ច្បាស់ដូចកាមេរ៉ា DSLR

គួររំលឹកថា ព័ត៌មានខាងលើនៅតែ ជាពាក្យចចាមអារ៉ាម មិនផ្លូវការមួយនៅឡើយ ប៉ុន្តែកន្លងមកការ លើកឡើងរបស់ អ្នកវិភាគខាងលើ ភាគច្រើនសុទ្ធសឹងតែក្លាយជា ការពិតទាំងអស់៕

ប្រភព៖ សប្បាយ