ពលរដ្ឋ​មាន​ជម្លោះ​ដី​ខេត្ត​បាត់ដំបង​និង​បន្ទាយមានជ័យ​ឡើង​តវ៉ា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ

តំណាង​ពលរដ្ឋ​ជាង​១០០​នាក់ មាន​ជម្លោះ​ដី​ជាមួយ​អ្នក​មាន​លុយ នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ឡើង​តវ៉ា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មករា។

ក្នុង​សកម្មភាព​តវ៉ា​របស់​ពួកគាត់ ដោយ​អ្នក​ខ្លះ​ស្ពាយ​បង្វេច ដេក​ចាំ​នៅ​មុខ​សាលាខេត្ត​បាត់ដំបង ក៏​មាន​មន្ត្រី​សាលាខេត្ត​ចេញ​មក​សន្យា​ដោះស្រាយ​ជូន​ពលរដ្ឋ។ ប៉ុន្តែ​តំណាង​ពលរដ្ឋ​អះអាង​ថា ពួកគេ​មិន​ព្រម​ត្រឡប់​ទៅ​វិញ​នោះ​ទេ លុះ​ត្រា​មាន​ដំណោះស្រាយ​ជាក់​លាក់។

ជម្លោះ​ដី​ពលរដ្ឋ​រវាង​ឧកញ៉ា​មាន​ប្រាក់ នៅ​ចំណុច​ភូមិ​បឹងពីរ ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង និង​ភូមិ​ប្រាសាទរ៉ាង ឃុំ​តាគង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ លើ​ទំហំ​ដី​ប្រមាណ​៧០០​ហិកតារ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។