ក្រសួង​ព្រម​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​ពលរដ្ឋ​សហគមន៍​រថភ្លើង​មុន​ពេល​អភិវឌ្ឍ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សន្យា​នៅ​ថ្ងៃ​ទី​២៨ មករា ថា នឹង​បើក​វេទិកា​សាធារណៈ​មួយ ជាមួយ​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថ​ភ្លើង​នា​រាជធានី​ភ្នំពេញ មុន​ចាប់​ផ្ដើម​អភិវឌ្ឍ​ផ្លូវ​នេះ។

ការ​សន្យា​នេះ​នៅ​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​នៅ​ឡើយ ក្រោយ​ពី​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​​​ផ្លូវ​រថភ្លើង មក​ពី​សហគមន៍​ចំនួន៨​ ប្រមាណ១០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ ទាមទារ​បើកវេទិកាសាធារណៈ​ ជជែក​រឿង​ផ្ដល់​សំណង​ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់ផ្លូវ​ល្បឿន​លឿន។

ទោះបីជា​ក្រសួង​សន្យា​ថា នឹង​មិន​ឈូស​ឆាយ​សាងសង់​ផ្លូវ​ល្បឿន​លឿន មុន​មាន​ការ​យល់​ព្រម​ពី​ពលរដ្ឋ​ក្ដី។ ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​ហាក់​មិន​ទាន់​បង្ហាញ​ជំនឿ​ទាំងស្រុង​នោះ​ទេ ព្រោះ​កន្លង​មក​អាជ្ញាធរ​គ្រាន់​តែ​សន្យា តែ​សកម្មភាព​ឈូស​ឆាយ​នៅ​តែ​បន្ត​ធ្វើ​ដដែល។

សូម​រង់​ចាំ និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។