​តើ​កូន​ក្មេង​អាយុ​ពី​៣​ទៅ​៦​ឆ្នាំ​ចូលចិត្ត​លេង​អ្វី​?

​តើ​កូន​ក្មេង​អាយុ​ពី​៣​ទៅ​៦​ឆ្នាំ​ចូលចិត្ត​លេង​អ្វី​?

​ការស្វែងយល់​ពី​ចំណង់​ចំណូលចិត្ត​របស់​កូនក្មេង​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ជា​ចាំបាច់ ព្រោះ​បើ​អ្នក​ដឹងថា​គេ​ចូលចិត្ត​លេង​អ្វី នោះ​អ្នក​នឹង​មិន​ចាំបាច់​ចំណាយ​លុយ​ជា​ច្រើន​ក្នុងការ​ទិញ​របស់​ច្រើន​ឲ្យ​កូន​លេង​ឡើយ ដូចនេះ​តើ​កូន​ក្មេង​ដែល​មាន​អាយុ​ពី​៣​ទៅ​៦​ឆ្នាំ​លេង​អ្វី​បាន​យូរ​ជាងគេ ហើយ​មិន​ងាយ​ធុញ​នោះ​?

ដី​ឥដ្ឋ​
ដីឥដ្ឋ​គឺជា​របស់​ដែល​អាច​បង្កើន​គំនិត​ច្នៃប្រឌិត​របស់​កូន ព្រោះ​នៅពេលដែល​កូន​លេង គេ​នឹង​យក​វា​មក​ធ្វើ​ជាទង្រង់​ខុសៗ​គ្នា ប៉ុន្តែ​មុន​នឹង​អ្នកទិញ អ្នក​ត្រូវ​តែ​មើល​ពី​សារធាតុ​ផ្សំ​របស់​វា ចៀសវាង​ធ្វើឲ្យ​កូន​មាន​គ្រោះថ្នាក់ អ្នក​ក៏​អាច​ធ្វើ​ដីឥដ្ឋ​ឲ្យ​កូន​លេង​ដោយ​ខ្លួនឯង​ដែរ ដោយ​អ្នក​អាច​ស្វែងរក​វិធី​ធ្វើ​តាម​Google​បាន នោះ​កូន​នឹង​មាន​សុវត្ថិភាព​ក្នុង​ការលេង​។​

ក្តារ​រៀប​A B C
ក្តារ​រៀប​នេះ​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​កូន​លេង​បាន​យូរ​នោះ​ទេ ថែម​ទាំង​អាច​ជួយ​បង្រៀន​កូន​ឲ្យ​ចេះ​តួអក្សរ​នោះ​ទៀតផង ដោយ​អ្នក​អាច​លេង​ជាមួយ​គេ​បាន ហើយ​បែងចែក​តួ​អក្សរ ហើយ​ប្រកួត​រៀប​ជាមួយ​កូន នោះ​គេ​នឹង​លេង​ដោយ​សប្បាយ​ជាមិនខាន​។​

សង់ផ្ទះ​
កូនក្មេង​ភាគច្រើន​សុទ្ធតែ​ចូលចិត្ត​ល្បែង​សង់ផ្ទះ​នេះ មិន​ថា​ក្មេងស្រី ឬ​ប្រុស​ឡើយ ហើយក៏​ជា​ល្បែង​ដែល​គេ​លេង​បានយូរ ហើយ​មិន​ធុញ​ដែរ ម្យ៉ាងទៀត​វា​នឹង​ជួយ​កូន​ឲ្យមាន​គំនិត​ច្នៃប្រឌិត​កាន់តែ​ខ្ពស់​។​

សំភារៈ​ផ្ទះបាយ​ជ័រ​
សំភារៈ​ផ្ទះបាយ​គឺជា​ចំណូលចិត្ត​របស់​កូន​គ្រប់​រូប ព្រោះ​នៅពេលដែល​គេ​លេង​ជាមួយ​កូន​ក្មេង​ដទៃ គេ​អាច​ធ្វើជា​អ្នកលក់ និង​ទិញ ដូចនេះ​គេ​នឹង​អង្គុយលេង​បាន​យូរណាស់ ដោយ​មិន​រក​រឿង​អ្នក​ឡើយ ដូចនេះ​អ្នក​អាច​បំពេញ​ការងារ​របស់​អ្នកបាន ប៉ុន្តែ​ត្រូវ​តែ​ទិញ​របស់​ដែល​ធំៗ មិន​ត្រូវ​ទិញ​អាតូច​ឡើយ ព្រោះ​កូន​អាច​លេប​ចូលក្នុង​ពោះ​បាន នោះ​វា​នឹង​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​។​

គំនូរ​
ការ​ផាត់​គំនូរ​ផ្សេងៗ​ក៏​ជា​ចំណូលចិត្ត​របស់​ពួកគេ​ដែរ ដូចនេះ​អ្នក​អាច​ទិញ​ឲ្យគេ​ផាត់​បាន នោះ​គេ​នឹង​អាច​អង្គុយ​ស្ងៀម​បាន​ប្រហែល​១៥​ទៅ​២០​នាទី​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។