ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្ម​ករ​សំណង់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ធ្វើ​សកម្មភាព​ចាប់​​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ រំលោភ​រហូត​បាន​សម្រេច ខណៈ​​នាង​ដើរទៅ​បត់ជើង​នៅ​ខាងក្រោយ​ផ្ទះ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​២៧ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​តា​រាត់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ប្ញ​ស្សី​កែវ ។

ជនសង្ស័យ​ឈ្មោះ​ស សម្បត្តិ អាយុ​១៧​ឆ្នាំ ជា​កម្មករ​សំណង់ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៧​ឆ្នាំ ។ ប្រភព​បន្ត​ថា មុន​ពេល​កើត​ហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង រួច​ដើរទៅ​ដេក​នៅ​ក្រោមផ្ទះ​របស់​ក្មេង​ស្រី​រង​គ្រោះ ។ លុះ​នៅ​វេលា​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​​ចុះពីលើផ្ទះ​ ដើរទៅ​ខាងក្រោយ​ផ្ទះ​ដើម្បី​ទៅ​បត់ជើង ហើយក៏​​ត្រូវ​ជនសង្ស័យ​ដើរ​តាមពី​ក្រោយ​​ចាប់​នាង​រំលោភ​តែ​ម្តង ។ បន្ទាប់​មក​ក្មេង​ស្រី​រង​គ្រោះ​បាន​រត់​មក​ផ្ទះ​វិញ​ រៀបរាប់​ប្រាប់​ឪពុក​ម្តាយ ក៏​ភ្ញាក់ផ្អើល​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ។ បន្ទាប់ពីឃាត់​ខ្លួន​ ជនសង្ស័យនិយាយថា មកពីខ្លួន​ស្រវឹង​ទើបធ្វើបែបនេះ ។