របៀប​ធ្វើ​ គុយទាវ​ឆា​ ផាត់​ថៃ ងាយ​ៗ ទុក​ញ៉ាំ​​​លេង​

របៀប​ធ្វើ​ គុយទាវ​ឆា​ ផាត់​ថៃ ងាយ​ៗ ទុក​ញ៉ាំ​​​លេង​

​ផាត់​ថៃ​ (Pad Thai ) ជា​​​​គុយទាវ​ឆា​​​​​​មួយ​ប្រភេទ ​​​​​ពេញ​និយម​នៅ​ប្រទេស​ថៃ ដែល​គេ​ល្បី​ថា មាន​រសជាតិ​ឆ្ងាញ់​ និង​ជា​មុខ​ម្ហូប​​ពិសេស​ប្រចាំ​ត្រកូល​​មួយ​នៅ​​​តាម​​បណ្ដា​ហាង​អាហារ​ឬ​ភោជនីយដ្ឋាន​បែប​ថៃ​​នានា​។ ជា​មួយ​គ្រឿង​ផ្សំ​​​ ងាយ​ស្រួល​រក​ អ្នក​អាច​ធ្វើ​មុខ​ម្ហូប​នោះ​ ញ៉ាំបាន​តាម​វិធី​ខាង​ក្រោម៖

 

របៀប​ធ្វើ​ គុយទាវ​ឆា​ ផាត់​ថៃ ងាយ​ៗ ទុក​ញ៉ាំ​​​លេង​
 

គ្រឿង​ផ្សំ​សម្រាប់​ធ្វើ ផាត់​ថៃ មាន៖

– ​​​គុយទាវ ១៥០ក្រាម
– បង្គា ចំនួន​៦
– តៅហ៊ូ​ចំណិត កន្លះ​ពែង
– ស៊ុត ពីរ​គ្រាប់
– សណ្ដែក​បណ្ដុះ​ ១​ពែង
– ស្លឹក​កាឆាយ​ (ហាន់) កន្លះ​ពែង
– សណ្ដែក​ដី​លីង ១​ស្លាប​ព្រា​បាយ
– ម្ទេស​ម៉ដ្ឋ ១​ស្លាប​ព្រា​បាយ​​
– ឆៃប៉ូវ​ចិញ្ច្រាំ ២​ស្លាប​ព្រា​បាយ
– ទឹក​ កន្លះ​ពែង
– ប្រេង​​បន្លែ
– ក្រូច​ឆ្មារ​​

គ្រឿង​ផ្សំ​សម្រាប់​ធ្វើ​ទឹក​ជ្រលក់៖

– ខ្ទឹម​ក្រហម ៣​កំពឹស
– ស្ករ​ត្នោត ៤​ស្លាប​ព្រា​បាយ
– ទឹក​ត្រី ៣​ស្លាប​ព្រា​បាយ
– ទឹក​អម្ពិល​ ២​ស្លាប​ព្រា​បាយ

 

របៀប​ធ្វើ​ គុយទាវ​ឆា​ ផាត់​ថៃ ងាយ​ៗ ទុក​ញ៉ាំ​​​លេង​

​វិធី​ធ្វើ៖

– ហាន់​​​គ្រឿង​ផ្សំ​ មាន​ដូច​ជា​ តៅហ៊ូ ស្លឹក​គូ​ឆាយ ខ្ទឹម​ក្រហម ជា​ចំណិត​ៗ និង​រៀប​ចំ​ធ្វើ​បង្គា​ឲ្យ​ស្អាត ។
– (វិធី​ធ្វើ​ទឹក​ជ្រលក់​) ដាក់​ខ្ទះ​កម្ដៅ​ប្រេង​ឲ្យ​ក្ដៅ និង​​បំពង​ខ្ទឹម​ក្រហម​​​ រួច​ដាក់​ស្ករ​ត្នោត​​កូរ​ឲ្យ​សព្វ រួច​ចាក់​ទឹក ទឹក​ត្រី ទឹក​អម្ពិល កូរ​ឲ្យ​សព្វ។

– កម្ដៅ​​ខ្ទះ រួច​ដាក់​ប្រេង​ចៀន​ស៊ុត​ កូរ​​ឲ្យ​បែក រួច​ដាក់​បង្គា​ចូល ដាក់​តៅហ៊ូ ឆៃប៉ូវ កូរ​​ចូក​ត្រលប់​ឲ្យ​សព្វ​​​​រួច​ដាក់​សរសៃ​គុយទាវ​ចូល ថែម​ទឹក​បន្តិច​ រួច​ចាក់​ទឹក​ជ្រលក់​ចូល កូរ​ឲ្យ​សព្វ។ ដាក់​ស្លឹក​គូឆាយ​ និង​សណ្ដែក​បណ្ដុះ​ចូល កូរ​ឲ្យ​សព្វ​ម្ដង​ទៀត រួច​ដាក់​ម្ទេស​(បើ​ចូល​ចិត្ត) ដាក់​​សណ្ដែក​ដី កូរ​ឲ្យ​សព្វ​ ដួស​ដាក់​ចាន តុប​តែង​តាម​ការ​ចូល​ចិត្ត ច្របាច់​ក្រូច​ឆ្មារ​បន្តិច​​​ជា​ការ​ស្រេច៕

ចុចអាន​៖ រៀនធ្វើ​​​ខ្ទឹម​បារាំង​បំពង​ស្រួយ​​ ​ឆ្ងាញ់​មិនចាញ់​ដំឡូងបារាំង

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ whatrecipe