​របៀប​ជួយសង្គ្រោះ​ពេល​យន្តហោះ​មាន​គ្រោះថ្នាក់​

​របៀប​ជួយសង្គ្រោះ​ពេល​យន្តហោះ​មាន​គ្រោះថ្នាក់​

​បច្ចុប្បន្ន​នេះ​មនុស្ស​ភាគច្រើន​មិន​ចូល​ចិត្ត​ធ្វើដំណើរ​តាម​យន្តហោះ​ឡើយ ដោយសារ​តែ​យន្តហោះ​ធ្លាក់​ច្រើនពេក ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​ក្នុង​ការសង្គ្រោះ​ខ្លួនឯង​ពេល​ដែល​យន្តហោះ​មាន​បញ្ហា​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

​មិន​ត្រូវ​អង្គុយ​បែក​គ្នា​
នៅពេល​ដែល​អ្នក​ជិះ​យន្តហោះ​ជាមួយ​សមាជិក​គ្រួសា​ររ​បស់​អ្នក អ្នក​មិន​ត្រូវ​អង្គុយ​បែក​គ្នា​ទេ ព្រោះ​បើ​ចៃដន្យ​មាន​គ្រោះថ្នាក់ គំនិត​ទី​១​របស់​អ្នក​គឺ​មិនមែន​រត់​ទេ តែ​អ្នក​បែរជា​ទៅរក​សមាជិកគ្រួសារ​អ្នក​ជាមុនសិន ជា​ហេតុ​ដែល​អាច​អូសបន្លាយ​ពេលវេលា​ដែល​អ្នក​អាច​រត់គេច​បាន ដូចនេះ​អ្នក​ត្រូវ​តែ​អង្គុយ​ជិតគ្នា នោះ​ពេល​ដែល​មាន​បញ្ហា ទើប​អ្នក​អាច​ជួយ​គ្នា​បាន ហើយ​រត់​បាន​ទាន់ពេល​។​

សម្លៀក​បំពាក់​
នៅពេល​ដែល​អ្នក​ជិះ​យន្តហោះ អ្នក​ត្រូវ​តែ​ពាក់​អាវដៃវែង ស្លៀក​ខោជើងវែង រួម​ជាមួយ​ស្បែកជើង​កីឡា ដោយ​មិន​ត្រូវ​ពាក់​ស្បែកជើង​កែង និង​ស្បែកជើងផ្ទាត់​ឡើយ ព្រោះ​វា​ពិបាក​ក្នុង​ការ​រត់​គេច​ពី​គ្រោះថ្នាក់ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​អាន​សេចក្តីណែនាំ​ឲ្យបាន​ច្បាស់លាស់ ទើប​ដឹងថា​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ជួយ​ខ្លួនឯង​បាន​។​

កន្លែង​អង្គុយ​
អ្នក​អាច​អង្គុយ​នៅ​កន្លែង​ដែល​ទល់​មុខទ្វារ​នៃ​យន្តហោះ ដូចនេះ​ពេល​ដែល​មាន​រឿង អ្នក​អាច​គេច​បាន​ទាន់ពេលវេលា ជាងនេះទៅទៀត អ្នក​ក៏​អាច​អង្គុយ​នៅ​កណ្តុ​យ​នៃ​យន្តហោះ​ក៏​បាន​ដែរ ព្រោះ​ពេល​ដែល​វា​ធ្លាក់ វា​នឹង​ធ្លាក​
​ក្បាល​ចុះ​ទៅ​មុន​។​

ដាក់​ខ្សែក្រវ៉ាត់​
នៅពេល​ដែល​អ្នក​ឡើងដល់​យន្តហោះ អ្នក​ត្រូវ​តែ​ពាក់​ខ្សែក្រវ៉ាត់​ឲ្យបាន​ជាប់ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ក៏​ត្រូវតែ​ចេះ​ស្វែងយល់​ពី​របៀប​នៃ​ការ​ដោះ​ខ្សែក្រវ៉ាត់​ដែរ​ពេល​ដែល​មាន​អាសន្ន​ដែល​អ្នក​នឹកស្មាន​មិន​ដល់ នោះ​អ្នកនឹង​អាច​ដោះចេញ​បាន​ទាន់ពេល​។​

អោប​ខ្លួនឯង​ឲ្យ​ជាប់​
នៅពេល​ដែល​អ្នក​ដឹងថា​យន្តហោះ​ជិត​ធ្លាក់ បើ​អ្នក​គេច​មិន​បាន អ្នក​ត្រូវ​តែ​អង្គុយ​នៅ​ក្រោម ដោយ​អោន​ចង្កេះ​ចុះ ហើយ​ដាក់​ទ្រូង​ឲ្យ​ជិត​ភ្លៅ រួច​ទើប​ដាក់​ក្បាល​នៅ​ចន្លោះ​ជង្គង់​ទាំងសងខាង បន្ទាប់​មក​ដៃ​ទាំង​ពីរ​ដាក់​ពីមុខ​ជើង ហើយ​ខ្វែង​ដៃ​គ្នា​អោប​ឲ្យ​ជាប់ ហើយ​ជើង​មិន​ត្រូវ​ដាក់​នៅ​ក្រោម​កន្លែង​ដែល​អង្គុយ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​វា​បាក់បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។