ក្រសួង​អប់រំ​រៀបចំ​បង្កើត​ក្លិប​សិក្សា​គណិតវិទ្យា​នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​

ភ្នំពេញ: ​នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី ការរៀបចំ​បង្កើត​ក្លិប​សិក្សា​គណិតវិទ្យា​នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​នានា ដែល​ប្រព្រឹត្តទៅ​នៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ ប្រធាន​អង្គភាព​ពាក់ព័ន្ធ តំណាង​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត នាយក នាយិកា ប្រធាន​បច្ចេកទេស​គណិត​វិទ្យា លោកគ្រូ អ្នកគ្រូ​ដែលជា​បុគ្គលិក​អប់រំ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ធ្វើការ​ណែនាំ​អំពី​ការបង្កើត​ក្លិប​សិក្សា​គណិតវិទ្យា​ដល់​បុគ្គលិក​អប់រំ ដែលជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​គ្រប់​រាជធានី ខេត្ត ដែល​ការរៀបចំ​បង្កើត​ក្លឹប​សិក្សា​នេះ មាន​គោលបំណង​ជួយ​បង្កើន​សមត្ថភាព​ស្វ័យ​សិក្សា របស់​សិស្សានុសិស្ស​នៅ​កម្រិត​មធ្យមសិក្សា​លើ​មុខវិជ្ជា​គណិតវិទ្យា ដើម្បី​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​នៃ​ការអប់រំ ការបណ្តុះបណ្តាល ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ឲ្យ​កាន់តែ​ទទួលបាន​ជោគជ័យ ស្របតាម​កំណែទម្រង់​វិស័យ​អប់រំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​