ស្លាប់​ ២​នា​ក់ របួ​ស ១៤​នាក់ ដោ​យ​សា​រ​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​ថ្ងៃ​ទី ២៧ ខែ មករា

ភ្នំពេញ៖ គ្រោះ​ថ្នា​ក់​ច​រា​ច​រណ៍​​នៅ​ថ្ងៃ​ទី ២៧ ខែ មករា ឆ្នាំ ២០១៦ ម្សិ​ល​មិ​ញ​នេះ​បា​ន​ប​ណ្តា​ល​ឲ្យម​នុ​ស្ស​ចំ​នួ​ន ២​នាក់ ​បា​ន​ស្លា​ប់​បា​ត់​ប​ង់​ជី​វិ​ត និ​ង​១​៤​នា​ក់​ផ្សេ​ង​ទៀ​ត បា​ន​រ​ង​រ​បួ​ស​ធ្ង​ន់​ស្រា​ល​។ យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បា​ន​​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី ២៧ ខែ មករា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩លើក, ស្លាប់មនុស្ស ២នាក់, របួស​ធ្ង​ន់​ ៨នាក់ និងរបួសស្រាល ៦នាក់។ បណ្តាលឲ្យខូចខាតយានម៉ូតូ ១២គ្រឿង, រថយន្តធុនតូច ៤គ្រឿង និងរថយន្តធុនធំ ២គ្រឿង។ មូ​ល​ហេ​តុ​ដែ​ល​ប​ណ្តា​លឲ្យមានគ្រោះថ្នាក់ចរាចរណ៍ មកពីបើកបរក្នុងល្បឿងលឿន ៣លើក, ប្រជែង ៣លើក, មិនប្រកាន់ស្តាំ ១​លើ​ក និងបត់គ្រោះថ្នាក់ ១លើក៕ ដោយ៖ ចន្ធី