បាញ់សម្លាប់បុរសម្នាក់ នៅដីរបស់ឧកញ៉ាអ៊ុក ឃុន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនទាន់ដឹងមូលហេតុ

កំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានជនល្មើស បាញ់សម្លាប់ ស្ថិតនៅដីរបស់ឧកញ៉ា អ៊ុក ឃុន តាមផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៨៣ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ហើយករណីបាញ់ប្រហារ បណ្តាលឲ្យស្លាប់ម្នាក់ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយទេ ។

មន្រ្តីអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុនដាវីត អាយុ១៨ឆ្នាំ ជាកម្មករចាំដីឲ្យគេ មានស្រុកកំណើត នៅខេត្តកំពង់ចាម ត្រូវបានជនល្មើស បាញ់ចំនួន៣គ្រាប់ចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង នៅខាងក្រោយ ក្រុមហ៊ុនឧកញ៉ា អ៊ុក ឃុន។ សម្រាប់មូលហេតុវិញ ត្រូវបានមន្រ្តីអាវុធហត្ថសន្និដ្ឋានថា អាចបណ្តាលមកពីជម្លោះដីធ្លី។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុង ធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនល្មើស៕

បាញ់សម្លាប់បុរសម្នាក់ នៅដីរបស់ឧកញ៉ាអ៊ុក ឃុន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនទាន់ដឹងមូលហេតុ

បាញ់សម្លាប់បុរសម្នាក់ នៅដីរបស់ឧកញ៉ាអ៊ុក ឃុន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនទាន់ដឹងមូលហេតុ