អភិបាលខណ្ឌ​ច្បារអំពៅថា បង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង អោយដូចភ្លៀងរលឹម

ភ្នំពេញ : លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារ អំពៅ បានលើកឡើងថា ចំពោះបញ្ហាគ្រឿងញៀន  ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាសណ្តាប់ធ្នាប់ អាជ្ញាធរបង្ក្រាប និងរៀបចំ អោយដូចជាភ្លៀងរលឹម ដើម្បីរក្សាសន្តិសយខ សុវត្ថិភាពជូនប្រជាជនក្នុងមូលដ្ឋាន និងអនុវត្តអោយបានប្រសើឡើងថែមទៀត  ព្រោះបញ្ហាទាំងនេះ ប្រជាពលរដ្ឋបានរិះគន់ ដល់អាជ្ញាធរខណ្ឌថា ហាក់ដូចជាពុំមានសកម្មភាព ក្នុងការអនុវត្តអោយបានក្តៅគគុកសោះ ។

ការលើកឡើងបែបនេះ របស់លោកអភិបាលខណ្ឌ

ធ្វើឡើងក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាល ខណ្ឌ និងមានការចូលរួមពីសមា ជិកក្រុមប្រឹក្សា , លោក-លោកស្រីជាចៅសង្កាត់ទាំង៨ និងមន្ត្រីទទួលបន្ទុកអនុវត្តផែនការ សកម្មភាពជាច្រើននាក់ទៀត ។

ពាក់ព័ន្ធទៅ និងការលើកឡើងពី សំណាក់ សមាជិកក្រុមប្រឹក្សាខណ្ឌ លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារ អំពៅបានឆ្លើយតបទៅ និងមតិលើកឡើងរបស់ ក្រុមប្រឹក្សាខណ្ឌនោះ លោកថាចុះបង្ក្រាប មុខសញ្ញាជួញដូរ និង ប្រើប្រាស់ថ្នាំញៀន អោយដូចភ្លៀងរលឹម ជាពិសេសមេក្លោងធំតែម្តង ព្រោះយើងមិនទាន់មានជំនាញ ស៊ីជម្រៅក្នុងការបង្ក្រាប ណាមួយមេក្លោងរកស៊ីជួញដូរថ្នាំញៀននេះ មានល្បិចខ្ពស់ជាសមត្ថកិច្ចទៅទៀត។ ទោះជាជួបនូវបញ្ហាប្រឈម យ៉ាងណាក៏ដោយបញ្ហា បង្ក្រាបគ្រឿងញៀននេះនៅតែធ្វើជាប្រចាំ មិនដកថយឡើយ ។ ថ្វីត្បិតតែចាប់មេធំ ជួញដូរថ្នាំញៀនមិនបាន ប៉ុន្តែមុខសញ្ញាជួញដូរជាច្រើននាក់ ចាប់ខ្លួនជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀនជាច្រើន កញ្ចប់បញ្ជូនទៅតុលាការ ។ បើតាមចំណាត់ថ្នាក់ដែល ចេញដោយក្រសួងមហាផ្ទៃ ខណ្ឌច្បារអំពៅទទួលបាន ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ ក្នុងការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។

លោកអភិបាលខណ្ឌបានបន្តថា ចំពោះបញ្ហាបង្ក្រាប ល្បែងស៊ីសងក៏លោកទទួលស្គាល់ថា ពិតជាមានការលំបាក ដែរ ឥឡូវនេះក្រុមអ្នកនិយម លេងល្បែងបានប្តូរពេលវេលា ឈប់លេងពេលថ្ងៃនាំគ្នាលេង ពេលយប់វិញម្តង តែលោកប្តេជ្ញាថា ឆ្នាំ២០១៦នេះឈប់បំបាត់ល្បែងស៊ីសង អោយអស់ទោះក្នុងរូបភាព ណាក៏ដោយ ។ ដោយឡែកបញ្ហាសណ្តាប់ធ្នាប់នៅសាធារណៈ ដែលមានភាពរញ៉េរញ៉ៃ ហើយត្រូវប្រជាពលរដ្ឋរិះគន់នោះ  ក្នុងនាមអាជ្ញាធរខណ្ឌសុំចិត្តប្រជាពលរដ្ឋវិញ  ដោយសារតែការដ្ឋាន ផ្លូវជាតិលេខ១កំពុងដំណើរ  ក្រោយពីស្ថាបនារួចរាល់ និងដាក់អោយប្រើប្រាស់ជាផ្លូវការ អាជ្ញាធរខណ្ឌ និងរៀបចំសណ្តាប់ធ្នាប់ អោយបានល្អប្រសើរ ព្រោះ ផ្លូវនេះគឺជាផ្លូវអាស៊ាន ដូច្នេះហើយសូមបងប្អូន ប្រជាពលរដ្ឋមេត្តាយោគយល់ ៕