ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួងការបរទេស​ឥណ្ឌូ​ណេ​ស៊ី​ថា ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក​ហ្សូ​កូ​វី​ដូ​ដូ និង​ភរិយា បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​ឌី​លី រដ្ឋធានី​ទី​ម័​រ​ខាងកើត កាលពី​ថ្ងៃ​ទី​២៦ មក​រា ដើម្បី​បំ​បេ​ញ​ទស្សនកិច្ច​ផ្លូវការ​មួយ​នៅ​ប្រទេស​នេះ ។

នោះ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ហ្សូ​កូ វី​ដូ​ដូ ក្នុង​ប្រទេស​នេះ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ខណៈ​ឥណ្ឌូ​ណេ​ស៊ី​ត្រៀម​ក្លាយជា​ដៃគូ​ធំ​មួយ​នៃ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​តូច​នេះ ។

យោង​តាម​កម្មវិធី​នៃ​ទស្សនកិច្ច ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី ត្រូវ​ជួប​ពិភាក្សា​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត លោក TAUR  MATAN   RUAK និង​នាយក​រដ្ឋមន្ត្រី​លោក MARIA DE ARAUJO ។ ការ​ពិភាក្សា​គ្នា​នឹង​ផ្តោត​លើ​មធ្យោបាយ​នានា​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ថាមពល អភិវឌ្ឍន៍​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ និង​ជំរុញ​ដោះស្រាយ​បណ្តា​បញ្ហា​ព្រំដែន ។

ភាគី​ទាំង​២​ប៉ុនប៉ង​ចុះហត្ថលេខា​លើ​ពិធីសារ​នានា​នៃ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​យុវជន និង​កីឡា បរិស្ថាន ថាមពល ប្រេងកាត ឧស្ម័ន និង​ធនធានធម្មជាតិ​...៕