មិនទាន់​ដឹង​អ្នកណា​បាញ់​ទេ ត្រូវយុវជនម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​​មិនដឹង​មូលហេតុ ខណៈ​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​ ហើយ​យុ​ជន​រូប​នោះ​ជាមួយ​​អ្នក​ភូមិ​ដទៃ​ទៀត​បាន​នាំ​គ្នា​ទៅ​ពន្លត់ ក៏​​ត្រូវ​​ខ្មាន់កាំភ្លើង​បាញ់​រះ កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧​ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ដី​មួយ​កន្លែង ក្នុងភូមិ​ទី​១​ពាម​ទង់ ឃុំ​ត្រេង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ យុវជន​ដែល​ស្លាប់​ឈ្មោះ​ស៊ុន សា​វិត អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​សម្តី​ឈ្មោះ​ខឹ​ម សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់​នៅ​​ភូមិ​-​ឃុំ​ជាមួយ​គ្នា​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ឃើញ​មាន​ភ្លើង​ឆេះ​​នៅ​ខាងលិច​ភូមិ ហើយ​ក៏​បាន​នាំ​គ្នា​ទៅ​ជួយ​ពន្លត់ ។ ពេល​នាំ​គ្នា​ទៅ​ពន្លត់​នោះ ស្រាប់តែ​ឮ​ស្នូរ​គ្រាប់កាំភ្លើង​ចំនួន​៦​គ្រាប់​បាញ់​សំដៅ​មក​លើ​ក្រុម​ពួក​គេ ហើយ​ត្រូវ​ចំ​យុវជន​ឈ្មោះ​វិត​ ចំនួន​៣​គ្រាប់ ។ គ្រាប់​ទី​១​ចំ​ភ្នែក ទី​២​ចំ​ច្រមុះ ទី​៣​ចំ​មាត់​បណ្តាល​ឱ្យ​ស្លាប់​ដេក​នៅ​ក្នុង​ថ្លុកឈាម ក៏​មានការ​ភ្ញាក់ផ្អើល​។ ពេល​នោះ​ខ្មាន់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ភ្លាម​ៗ ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ព័ទ្ធ​កន្លែង​កើតហេតុ រង់ចាំ​នគ​រ​បាល​ជំនាញ​ចុះ​ពិនិត្យ​សព ។

មិនទាន់​ដឹង​អ្នកណា​បាញ់​ទេ ត្រូវយុវជនម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម
មិនទាន់​ដឹង​អ្នកណា​បាញ់​ទេ ត្រូវយុវជនម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត