ព័ត៌មាន​បន្ថែម ជុំ​វិញ​ករណី​អគ្គិភ័យ​​​បំផ្លាញ​​​ លំនៅ​ឋាន​ប្រជា​​ពលរដ្ឋ​នៅ​ ខណ្ឌឫស្សីកែវ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​បន្ថែម​​​ថា ជុំ​វិញ​ករណី​ អគ្គិភ័យ​​​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​​​ កាល​ពី​វេលាម៉ោង​ ១២​និង​​៤០នាទី​​រសៀល​ថ្ងៃ​ទី​២៨ មករា ​ស្ថិត​នៅ​​ក្រុម​ទី​១៤ ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ​​។

​​ម្ចាស់​​ផ្ទះ​ឈ្មោះ ​ស្រស់ រ័ត្ន ​ភេទ​ស្រី អាយុ​២៩​ឆ្នាំ ​មុខ​របរ​ទិញ​-លក់​អេត​ចាយ ​​រស់នៅ​កន្លែង​កើត​ ហេតុ​ខាង​លើ បាន​​រៀប​រាប់​ថា ​​​​​​​អគ្គិភ័យ​​ ដែល​បាន​បំផ្លាញ​​​​លំនៅ​​ឋាន​​​​​ ខាង​លើ​នេះ គឺ​បណ្តាល​មក​ការ​ទុស្សេ​ ខ្សែ​ភ្លើង​ចេញ​​​ពី​​ កន្លែង​ស្តុក​អេត​ចាយ ។ ​​​​ចំណែក​ការ​​ខូច​ខាត​​​​​ ឆេះ​​បន្ទប់​តូចៗ​ប្រក់​ស័ង្កសី​ ចំនួន​៣បន្ទប់ ​និង​ខូច​ខាត​​សម្ភារ​​​ អស់​មួយ​ ចំនួន​ផង​​ដែរ ។

ប្រភព​ព័ត៌មាន បាន​បន្ត​​ថា ​​ដោយ​សារ​​​បាន​ប្រជា​ពលរដ្ឋ​ជិត​ខាង​ និង​​រថយន្ត​ពន្លត់​អគ្គិភ័យ​​ចំនួន​២​​គ្រឿង​ បាន​ចេញ​អន្តរាគមន៍​ ជួយ​បាញ់​ទឹក​ពន្លត់ ៕

ព័ត៌មាន​បន្ថែម ជុំ​វិញ​ករណី​អគ្គិភ័យ​​​បំផ្លាញ​​​ លំនៅ​ឋាន​ប្រជា​​ពលរដ្ឋ​នៅ​ ខណ្ឌឫស្សីកែវ

ព័ត៌មាន​បន្ថែម ជុំ​វិញ​ករណី​អគ្គិភ័យ​​​បំផ្លាញ​​​ លំនៅ​ឋាន​ប្រជា​​ពលរដ្ឋ​នៅ​ ខណ្ឌឫស្សីកែវ
ព័ត៌មាន​បន្ថែម ជុំ​វិញ​ករណី​អគ្គិភ័យ​​​បំផ្លាញ​​​ លំនៅ​ឋាន​ប្រជា​​ពលរដ្ឋ​នៅ​ ខណ្ឌឫស្សីកែវ
ព័ត៌មាន​បន្ថែម ជុំ​វិញ​ករណី​អគ្គិភ័យ​​​បំផ្លាញ​​​ លំនៅ​ឋាន​ប្រជា​​ពលរដ្ឋ​នៅ​ ខណ្ឌឫស្សីកែវ
ព័ត៌មាន​បន្ថែម ជុំ​វិញ​ករណី​អគ្គិភ័យ​​​បំផ្លាញ​​​ លំនៅ​ឋាន​ប្រជា​​ពលរដ្ឋ​នៅ​ ខណ្ឌឫស្សីកែវ
ព័ត៌មាន​បន្ថែម ជុំ​វិញ​ករណី​អគ្គិភ័យ​​​បំផ្លាញ​​​ លំនៅ​ឋាន​ប្រជា​​ពលរដ្ឋ​នៅ​ ខណ្ឌឫស្សីកែវ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត