ព័រទុយហ្គាល់ ប្រកាសថា វីរុស Zika ផ្ទុះឡើងមាន៥ករណី

លីសប៊ន៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ថា អាជ្ញាធរនៅក្នុង ប្រទេសព័រទុយហ្គាល់ បានប្រកាសឲ្យដឹង កាលពីថ្ងៃពុធ ម្សិលមិញថា វីរុស Zika កំពុងរាតត្បាត ដោយមានចំនួន ៥ករណីហើយ ។ វេជ្ជបណ្ឌិត Ricardo Jorge មកពីវិទ្យាស្ថានសុខភាពជាតិ (INSA) បានថ្លែងយ៉ាងដូច្នេះ ។

INSA បានបញ្ជាក់ថា ៥ករណីនេះ គឺពួកគេបានឆ្លង ពីប្រទេសប្រេស៊ីល ។

គួរបញ្ជាក់ថា វីរុស Zika បានចម្លងជំងឺតាម រយៈសត្វមូសខាំ ប៉ុន្តែមិនមែនឆ្លងជំងឺ ពីមនុស្សម្នាក់ទៅ មនុស្សម្នាក់នោះទេ ។

យោងតាមអគ្គនាយក ដ្ឋានសុខាភិបាល (DGS) បានឲ្យដឹងថា រោគសញ្ញាដែលបង្ហាញ និងបញ្ជាក់អំពីជំងឺនេះរួមមានៈ គ្រុនក្តៅ មានកន្ទួលលើស្បែក ឈឺចុកចាប់ ឈឺក្បាល ក្អួតចង្អោរ និងចុកក្នុងសាច់ដុំជាដើម ៕