អ្នកចូលចិត្ត Post រូបផ្អែមល្ហែមលើ Facebook ធាតុពិតអាច ផ្ទុយពីរូបភាព

អ្នកប្រើប្រាស់ Facebook មួយចំនួន អាចមានចិត្តច្រណែន ជាមួយអ្នកដទៃពេល ដែលឃើញគេ Post រូបភាពបែបផ្អែមល្ហែម ជាមួយគូស្នេហ៍នៅលើ Facebook ។ តែធាតុពិតនៅពីក្រោយ រូបភាពដ៏ផ្អែមល្ហែមទាំងនោះ អាចមានភាពផ្ទុយពី អ្វីដែលអ្នកបានឃើញ។ នេះបើយោងតាម ការស្រាវជ្រាវថ្មីមួយ។

ការសិក្សាស្រាវជ្រាវ នៃសកលវិទ្យាល័យ Toronto បានអះអាងថា អ្នកដែលតែងតែ Post រូបភាពផ្អែមល្ហែម ជាមួយដៃគូនៅ លើបណ្ដាញសង្គម គឺពួកគេកំពុងបង្ហាញពីក្ដីបារម្មណ៍ និងកំពុងព្យាយាមបិទបាំង នូវផលអវិជ្ជមាននានា នៃទំនាក់ទំនង ស្នេហ៍របស់ពួកគេ។ គេបានបន្តទៀតថា ការចែករំលែកនូវ ព័ត៌មានផ្ទាល់ខ្លួនក៏ដូចជារូបភាព ផ្អែមល្ហែមច្រើនហួសហេតុ ពេកទៅកាន់បណ្ដាញសង្គម វាអាចនាំឲ្យអ្នកបាត់បង់ នូវទំនាក់ទំនងជាមួយ បុគ្គលដទៃផងដែរ។

ជាចុងក្រោយការសិក្សានោះ បានបញ្ជាក់ថា អ្នកមិនគួរមានចិត្តច្រណែន ជាមួយរូបភាពបែប ផ្អែមល្ហែមដែលអ្នក ឃើញនៅលើ Facebook នោះទេព្រោះការពិតអាចផ្ទុយខុសពី អ្វីដែលអ្នកបានឃើញ។

យ៉ាងណាក្ដី នេះគ្រាន់តែជាលទ្ធផល នៃការស្រាវជ្រាវប៉ុណ្ណោះ មិនមែនអ្នកបង្ហោះរូប ផ្អែមល្ហែមសុទ្ធតែដូច ការរកឃើញនេះទេ គឺតែមួយចំនួនប៉ុណ្ណោះ៕

អ្នកចូលចិត្ត Post រូបផ្អែមល្ហែមលើ Facebook ធាតុពិតអាច ផ្ទុយពីរូបភាព

ប្រភព៖ សប្បាយ