កន ចន្ថា, ឡុង សុវណ្ណឌឿន ប៉ះថៃម្ចាស់ខ្សែក្រវ៉ាត់ នៅសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ ប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរ លក្ខណៈមិត្តភាព អន្តរជាតិ នៅសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០១៦ អ្នកប្រដាល់ កន ចន្ថា ក្លិបកងពលធំ អន្តរាគមន៍លេខ២ នៃសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ Chheng Krai ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។

សម្រាប់អ្នកប្រដាល់ កន ចន្ថា សមាគមកីឡា ក្រសួងការពារជាតិ ត្រូវជួបប្រកួតជា មួយអ្នកប្រដាល់ថៃ Chheng Krai ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ អ្នកប្រដាល់ថៃ Chheng Krai ដែលមកជួប កន ចន្ថា នេះធ្លាប់មកប្រកួតនៅ កម្ពុជាម្តងហើយកន្លងមក ដោយវាយស្មើជាមួយ ផាន់ គ្រាន់ ក្លឹបព្រះខ័នរាជ កាលពីពេលថ្មីៗនេះ។

ចន្ថា មានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត ។ ក្នុងកំណត់ត្រាប្រកួតចំនួន ១០២ដង កន ចន្ថា វាយឈ្នះ ៧៧ដង និងចាញ់ ២៥ដង មិនដែលស្មើឡើយ ចំពោះ Chheng Krai វិញមានប្រវត្តិ ប្រកួតចំនួន ៨១ដង ឈ្នះ ៦១ដង ចាញ់ ១៨ដង និងស្មើ ២ដង ។ អ្នកប្រដាល់ថៃ Sing Chheng Krai ក៏ជាអ្នកប្រដាល់ជើង ខ្លាំងម្នាក់ប្រចាំប្រទេសថៃ និងជាម្ចាស់ខ្សែ ក្រវាត់ផងដែរ។

រីឯអ្នកប្រដាល់ ឡុង សុវណ្ណឌឿន ក្លិបសាលវ័ន្តកីឡាប្រកួត ជាមួយអ្នកប្រដាល់ថៃ Phich Bunchong ក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម។ លោក ញៀន សុធី អ្នករៀបចំការ ប្រកួតសង្វៀន SEATV និយាយថា Phich Bunchong ជាអ្នកប្រដាល់ជើងខ្លាំង ប្រចាំនៅប្រទេសថៃ ចំពោះអ្នកប្រដាល់ថៃ រូបនេះមានស្នៀតទាត់ និងកណ្ដាប់ដៃក៏ខ្លាំងដែរ។

Phich Bunchong នេះរឹងមាំវាយមិន ស្រុតកម្លាំងនោះឡើយ ប៉ុន្តែសម្រាប់កម្ពស់វិញ គឺមិនជាបញ្ហាអ្វីឡើយ ព្រោះអ្នកទាំង ២នាក់ មានកម្ពស់ ប្រហាក់ប្រហែលគ្នា ។ ទោះជាយ៉ាងណា ឡុង សុវណ្ណឌឿន អ្នកប្រដាល់កម្ពុជា ក៏មិនជាអន់ដែរ ដោយធ្លាប់វាយឈ្នះ អ្នកប្រដាល់ថៃច្រើននាក់ មកហើយកាល ពីពេលកន្លងមក។

តាមប្រវត្តិប្រកួត ទទួលបានគឺថៃម្នាក់នេះ មានបទពិសោធ ប្រកួតច្រើនជាង សុវណ្ណឌឿនជិត ៣០ ដង ខណៈដែលសុវណ្ណឌឿន ធ្លាប់ប្រកួតបាន ៧៩ ដង ឈ្នះ ៦៧ ចាញ់ ៩ និងស្មើ ៣ ដង ចំពោះ Phich Bunchong ធ្លាប់ប្រកួតបាន ១០៥ដង ឈ្នះ៨២ ចាញ់ ៥ និងស្មើ ៣ ដង ៕

កន ចន្ថា, ឡុង សុវណ្ណឌឿន ប៉ះថៃម្ចាស់ខ្សែក្រវ៉ាត់ នៅសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ

កន ចន្ថា, ឡុង សុវណ្ណឌឿន ប៉ះថៃម្ចាស់ខ្សែក្រវ៉ាត់ នៅសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ