គ្រូ​ថ្មី​​​​​ជម្រើស​ជាតិU15 ​កម្ពុជា​មក​ដល់ដើម​​​​​ខែ​​កុម្ភៈ ​ខណៈ​​​គ្រូចាស់ទៅ​​ជប៉ុន​វិញព្រឹកមិញ


គ្រូ​ថ្មី​​​​​ជម្រើស​ជាតិU15 ​កម្ពុជា​មក​ដល់ដើម​​​​​ខែ​​កុម្ភៈ ​ខណៈ​​​គ្រូចាស់ទៅ​​ជប៉ុន​វិញព្រឹកមិញ

​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ថ្មី​គឺ​លោក​ Kazunori Inoui នឹង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​​​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ បន្ទាប់​ពី​​​​គ្រូ​បង្វឹក​​ចាស់លោក​​ Iki Yusuke ​បាន​ត្រឡប់​ទៅ​​ប្រទេស​កំណើត​​ជប៉ុន​វិញ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មករា នេះ​។

 គ្រូ​ថ្មី​​​​​ជម្រើស​ជាតិU15 ​កម្ពុជា​មក​ដល់ដើម​​​​​ខែ​​កុម្ភៈ ​ខណៈ​​​គ្រូចាស់ទៅ​​ជប៉ុន​វិញព្រឹកមិញលោក Iki Yusuke កណ្ដាល​

 

​លោក កែវ សារ៉េត នាយក​​មជ្ឈមណ្ឌល​ និង​សាលា​បាល់ទាត់​ជាតិ​​បាន​ឲ្យ​ដឹង​ថា ​​លោក Iki Yusuke ​​គ្រូ​បង្វឹក​ ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ U-15 ​ឆ្នាំ​កម្ពុជា​​រយៈ​ពេល​​ពីរ​ឆ្នាំ​មកនោះ​​បាន​ផុត​កុង​ត្រា​​ហើយ។ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​​​​ ចង់​ឲ្យ​គ្រូ​បង្វឹក​រូប​នេះ​​បន្ត​នៅ​ដឹកនាំ​មួយ​ឆ្នាំ​ទៀត​ ​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​​​ដោយ​មូលហេតុ​ផ្ទាល់ខ្លួន។

 

​លោក​បន្ថែម​ថា ​​ដោយ​សារ​គ្រូ​បង្វឹក​ចាស់​ចាក​ចេញ​ទើប​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ នឹ​ង​នាំ​គ្រូ​បង្វឹក​​ថ្មី​​​ឈ្មោះ​ Kazunori Inoui ​ដែល​ជា​ជន​ជាតិ​ជប៉ុន​ដូច​គ្រូ​បង្វឹក​​ចាស់​ និង​ចាប់​ផ្តើម​​​ដឹក​នាំ​នា​ដើម​ខែ​​កុម្ភៈ​ខាង​មុខ​​នេះ។ មុន​មក​បង្វឹក​ក្រុម​យុវជន​ជម្រើស​ជាតិ​​ក្រោម​១៥ ​ឆ្នាំ​​​​កម្ពុជា​ ​​លោក Kazunori Inoui ​​​​​គឺ​ជា​គ្រូ​បង្វឹក​​យុវជន​​អាយុ​ក្រោម១៥​ឆ្នាំ​របស់​​​ក្លឹប​ Vegalta Sendai ដែល​លេង​នៅ​លីគ​លំដាប់​ទី​១ របស់​​ប្រទេស​ជប៉ុន​បច្ចុប្បន្ន​៕

 

គ្រូ​ថ្មី​​​​​ជម្រើស​ជាតិU15 ​កម្ពុជា​មក​ដល់ដើម​​​​​ខែ​​កុម្ភៈ ​ខណៈ​​​គ្រូចាស់ទៅ​​ជប៉ុន​វិញព្រឹកមិញ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
​​​​​​