តើ​អាហារ​អ្វី​ដែល​ប៉ះពាល់​ស្ត្រី​មាន​ផ្ទៃពោះ​?

តើ​អាហារ​អ្វី​ដែល​ប៉ះពាល់​ស្ត្រី​មាន​ផ្ទៃពោះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ មាន​របស់​មួយ​ចំនួន​ដែល​អ្នក​មិន​អាច​ប៉ះ​បាន មានន័យ​ថា​មាន​របស់​មួយ​ចំនួន​អ្នក​មិន​អាច​បរិភោគ​ច្រើន​នោះទេ បើ​អ្នក​មិន​ប្រយ័ត្ន នោះ​អ្នកនឹង​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​បាន​។ តើ​មាន​របស់​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​មិន​អាច​បរិភោគ​អាហារ ឬ​ភេសជ្ជៈ​ដែល​ត្រជាក់​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​ទារក​ខ្លាំងណាស់ ដូចនេះ​អ្នក​គួរតែ​ពិសារ​អាហារ​ដែល​ក្តៅ​ទើប​ល្អ ហើយ​អាហារ​ដែល​ក្តៅ​ក៏​មិន​មាន​មេរោគ​ច្រើន​ដូច​អាហារ​ដែល​ត្រជាក់​ទេ​។​
  2. ​ភេសជ្ជៈ​ដែលមាន​សារធាតុ​ផ្សំ​ច្រើន​ក៏​មិន​អាច​ផឹក​បានដែរ ព្រោះ​សារធាតុ​ទាំងនោះ​សុទ្ធតែ​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺផ្សេងៗ​បាន​យ៉ាង​ងាយ ដូចនេះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ពោះ​ដូចគ្នា​។​
  3. ​មិន​ត្រូវ​បរិភោគ​នំ​កញ្ចប់​ច្រើន ឬ​អាហារ​ដែល​លឿន​ដូច​ជា ៖ Burger Pizza ដំឡូងបារាំង​ចៀន​ជា​ដើម ព្រោះ​អាហារ​ទាំងនេះ​សុទ្ធតែ​ងាយ​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​មហារីក​បាន ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​ងាយឡើង​ទម្ងន់ដូ​ច​គ្នា បើ​អ្នក​ឡើង​ទម្ងន់​ខ្លាំង នោះ​វា​មិនល្អ​ចំពោះ​អ្នក និង​កូន​ឡើយ​។​
  4. ​ចំពោះ​ផ្លែឈើ​វិញ អ្នក​ត្រូវ​តែ​ជ្រើសរើស​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​មិន​ខ្ពស់​ពេក ហើយក៏​មិន​ទាប​ពេក ហើយ​ត្រូវតែ​បរិភោគ​ឲ្យអស់​មុន​ពេល​ល្ងាច រីឯ​ទឹក​ផ្លែឈើ​វិញ អ្នក​ត្រូវ​តែ​ផឹក​មុន​បាយ ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​។​
  5. ​មិន​ត្រូវ​ព្យាយាម​ស្រក​ទម្ងន់​ខ្លាំងពេក​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​អ្នក ដោយ​មិន​អាច​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដោយសារ​តែ​អ្នក​មិន​ហ៊ាន​ពិសារ​ច្រើន ខ្លាច​ឡើង​ទម្ងន់​។​
  6. ​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ហិ​រពេក ឬ​បំពង​ខ្លាញ់​ច្រើន​នោះទេ ព្រោះ​វា​សុទ្ធ​តែ​អាច​ធ្វើឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម​ទៅៗ​។​
  7. ​អ្នក​អាច​ប៉ូវ​បាន ប៉ុន្តែ​មិន​ត្រូវ​ប៉ូវ​ហួសកំណត់​ឡើយ ព្រោះ​វា​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​អ្នក​ដូចគ្នា​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។