ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ក្រុងប៉ោយប៉ែត ៖ ទីតាំង​ទំនាស់​ដីធ្លី​ក្លាយជា​ជំងឺរ៉ាំរ៉ៃ​មួយ​កន្លែង ​រវាង​ប្រជាពលរដ្ឋ​១៥​គ្រួសារ រស់នៅ​ភូមិ​អណ្តូង​ថ្ម​មាស ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​អូស​បន្លាយ​អស់​រយៈ​​ពេល​ជិត​២០​ឆ្នាំ​មក​​ហើយ​នោះ ទីបំផុត​ត្រូវ​បាន​មន្ត្រី​ភូមិបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​លោក​ចូ​វ សុ​ភឿ​ត អនុប្រធាន​ស្តីទី​កា​រិ​យា​ល័យ​ដឹកនាំ​កម្លាំង​ រួម​មាន​ទាំង​អាជ្ញាធរ​មូលដ្ឋាន ចុះ​វាស់វែង​​រក​ទីតាំង​ព្រំ​ដី ​ដែល​មាន​បញ្ហា​ទំនាស់ ធ្វើ​ជា​របាយការណ៍​ជូន​ថ្នាក់លើ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ​មករា ​​២០១៦ ​នេះ ។

លោក​ចូ​វ សុ​ភឿ​ត អនុប្រធាន​ស្តីទី​ការិយាល័យ​ភូមិបាល​ក្រុង​ប៉ោយ​​ប៉ែ​ត​បាន​ឱ្យ​​ដឹង​ថា ការ​ចុះ​វាស់វែង​​នៅ​លើ​ចំណុច​​ទីតាំង​ដី ​ដែល​មាន​បញ្ហា​ទំនាស់​ ខណៈ​ពេល​នេះ​ គឺ​យោង​ទៅ​តាម​ដីកា​លេខ​២៨៤ ចុះ​ថ្ងៃ​ទី​២៨ ធ្នូ ​២០១៥ ចេញ​ដោយ​លោក​ឡូយ ចាន់​ត្រា ចៅ​ក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

លោក​អនុប្រធាន​ស្តីទី​បន្ត​ថា ការ​ចុះ​វាស់វែង​ដី​នេះ​ គឺ​មន្ត្រី​ជំនាញ​ខាង​ភូមិបាល​របស់​លោក​គ្រាន់តែ​ចុះ​វាស់​នៅ​លើ​ទីតាំង​ទំហំ​ដី​ទំនាស់​​ទាំងអស់​ចំនួន​៣០​ហិ​កតា រវាង​ពលរដ្ឋ​១៥​គ្រួសារ​ជាដើម​ចោទ និង​ចុងចោទ​មាន​ចំនួន​៤​គ្រួសារ  ។ រួម​ទាំង​ផល​ប៉ះពាល់ និង​ព្រំ​ដី​ដែល​មាន​បញ្ហា​ទំនាស់​រួច ​ហើយ​និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​រួម​ទាំង​ស្ថាប័ន​តុលាការ​ជា​អ្នក​អនុវត្ត​​ចាត់ការ​ទៅ​តាមនី​​តិ​វិធី​​ច្បាប់​តែ​ម្តង​ ។

ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ​ ដែល​រង​គ្រោះ​បាន​អះអាង​ថា ដី​ទំនាស់​មួយ​កន្លែង​នេះ​ បាន​កើត​ឡើងជា​យូ​រយា​ណាស់​មក​​ហើយ គឺ​តាំងពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ហើយ​ពួក​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ដល់​បុគ្គល​ជា​ឈ្មួញ​មួយ​ចំនួន​បាន​​រំលោភ​បំពាន​យក​ដី​របស់​ពួក​គាត់​​ទៅ​លក់​បន្ត​ឱ្យ​​អ្នកមាន និង​អំណាច​ទឹក​លុយ​មាន ​១-​ឈ្មោះ​អ៊ឹ​ង លាង​ស្រ៊ុ​ន ថៅកែ​ផ្តាច់មុខ​ស្រា​បៀ​កម្ពុជា, ២​-ឈ្មោះ​ចាំង តេ​ង​ភាវ (​ហៅ​អេ​ង​ពា​វ​) ថៅកែ​ឡាន​ដឹក​ដី, ៣​-ឈ្មោះ​ហង់ សុ​ផៃ (​ហៅ​ប្រុស​) ជា​មន្ត្រី​យោធា​ផ្នែក​សឹក​រង​មាន​ឋានន្ត​​រស័ក្តិ​​ជា​វរសេនីយ៍​ និង​មាន​តួនាទី​ជា​មេបញ្ជាការ​រង​ប្រចាំ​ទិស​ក្រុង​ប៉ោយ​ប៉ែ​ត និង​ឈ្មោះ​សៀ ស្រូ​យ ។