ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ​៖ ក្រោយ​ពី​បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​របស់​ជនជាតិ​វៀតណាម​ចំនួន​មិន​តិច​​ពី​ជាង​១០​ទីតាំង នៅ​ក្បែរ​ទីប្រជុំជន​ក្រុង​ក្រចេះ ​និងក្បែរ​​​ស្នាក់​ការ​មេព្រៃ​ផ្នែក​ក្រចេះនោះ ពិសេស​កំពុង​តែ​ធ្វើ​បង្ក​ឱ្យ​​មានការ​ប៉ះពាល់​ជា​ខ្លាំង​ការ​​រស់នៅ​ដល់​ពលរដ្ឋ ​​ទើប​មេព្រៃ​ក្រចេះ​​បាន​សម្រេច​ប្រើ​វិធានការ​ចុះ​បោសសំអាត​នូវ​ទីតាំង​សិប្បកម្ម​គ្មាន​ច្បាប់​អនាធិប្បតេយ្យ​របស់​វៀតណាម​ទាំង​អស់នេះ ។

សកម្មភាព​​​​ចុះ​បោសសម្អាត​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​គ្មាន​ច្បាប់​របស់ជនជាតិ​វៀតណាម ដែល​បាន​ធ្វើ​ឡើង​​ដោយ​ស្ថាន​ប័ន​មេព្រៃ​ផ្នែក និង​សង្កាត់​ក្រចេះ ​ក្នុង​អំឡុង​ពេល​២​ថ្ងៃ​ជាប់​គ្នា​ថ្ងៃទី​២៧-២៨ មក​រា នេះ គឺ​ការ​បង្ក្រាប​បាន​តែ​ចំនួន​តិចតួច​តែ​ប៉ុណ្ណោះ ខ​ណៈ​​ដែល​ម្ចាស់​សិប្បកម្ម​ទាំងនេះ​ បានដឹង​មុន​​ និង​បាន​ជម្លៀស​ឈើ​ និង​គ្រឿង​ឧបករណ៍​​កែ​ច្នៃ​ចេញ​ដោយ​សុវត្ថិភាព​ រួច​មក ​។

បើ​តាម​សេចក្តីរាយការណ៍​មួយ​ចំនួន​​ឱ្យ​​ដឹង​ថា ក្នុង​អំឡុងរយៈ​​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រោង​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម សុទ្ធ​​សឹងតែ​គ្មាន​ច្បាប់ ​ក្នុង​នោះ​មួយ​ចំនួន​ធំ ជាក​ម្មសិ​ទ្ធិ​របស់​ថៅកែ​វៀតណាម បាន​រី​ក​ចេញ​ដូច​ផ្សិត និង​ក៏​កំពុង​តែ​ធ្វើ​អាជីវកម្ម នៅ​តាម​បណ្តា​​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​រកា​កណ្តាល សង្កា​ត់​​អូរ​ប្ញ​ស្សី និង​សង្កាត់​ក្រគរ ​។ ដោយ​ការ​ធ្វើ​អាជីវកម្ម​ ក៏​គ្មាន​ច្បាប់ និង​ការ​នាំ​ឈើ​ចូល​ ក៏​ជា​ប្រភព​ឈើ​គ្មាន​ច្បាប់​ដូច​គ្នា​ ។

ប្រភព​​ឱ្យ​​ដឹង​ទៀត​ថា សព្វថ្ងៃ​ ការ​ធ្វើ​អាជីវកម្ម​របស់​បណ្តា​​រោង​សិប្បកម្ម​គ្មាន​ច្បាប់​មួយ​ចំនួន​ធំ ដែល​បាន​បោះទីតាំង​នៅ​តាម​ទីប្រជុំ​ជន មិន​ត្រឹមតែ​បង្ក​ការ​រំខាន​ដល់​ការ​រស់នៅ​ដល់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ថែម​ទាំង​បង្ការ​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​បរិស្ថាន ខណៈ​ដែល​មាន​កាក​សំណល់​សិប្បកម្ម ​ដូច​ជា​កម្ទេច​ឈើ និង​អាចម៍​រណារ​ត្រូវ​បាន​ចាក់​ចូល​ទៅ​ក្នុង​ទន្លេ និង​ដាក់​រាយ​ប៉ាយ​នៅ​តាម​ច្រាំង​ទន្លេ ​។

ការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ ដែល​បាន​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​មេព្រៃ​ខេត្ត និង​បង្ក្រាប​បាន​តែ​ឈើ​តិចតួច​បំផុត​នេះ​ ក៏​ត្រូវ​គេ​ចាត់​ទុក​ថា ជា​សកម្មភាព​ចុះ​បោសសម្អាត​លើក​ដំបូង​របស់​មេព្រៃ​ក្រចេះ ក្រោម​ការ​ដឹកនាំ​របស់​លោក​ទ្រី សុ​ភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋ​បាល ព្រៃឈើ​​ទើបតែ​កាន់​តំណែង តែ​បាន​បណ្តែត​ត​បណ្តោយ​ឱ្យ​​កើត​មាន​យ៉ាងច្រើន​ស្អេកស្កះ រាប់​មិន​អស់បែប​នេះ​។  បញ្ជាក់ឱ្យ​ដឹង​​នៅ​ក្នុង​សកម្មភាព ការ​ចុះ​បង្ក្រាប​ទី​តាំ​សិប្បកម្ម​របស់​ជនជាតិ​វៀតណាម ក្នុង​សង្កាត់​ក្រគរ នៅ​ថ្ងៃ​ទី​២៨ ​មករា លោក​មី វុ​ទ្ធី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​បញ្ជាក់​ថា ទីតាំង​សិប្បកម្ម​ដែល​ត្រូវ​បាន​បង្ក្រាប​នេះ​ គឺ​សុ​ទ្ធសឹងតែ​គ្មាន​ច្បាប់​ទាំងអស់​។