Chelsea ច្រាន​ចោលការ​ប្រព្រឹត្ត​ខុស​ច្បាប់​ ខណៈ​ការ​​ជាប់​ពិន័យ​ព្យួរអាច​កើតឡើង

ក្លិប​តោ​ខៀវ Chelsea ជឿ​ជាក់​ថា ពួកគេ​​មិន​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​តាម​រយៈ​​ការ​ដាក់​ឲ្យ​ខ្សែ​បម្រើ​​អន្តរ​ជាតិ​បួ​គី​ណា​ហ្វា​សូ Bertrand Traore ចូល​​លេងក្នុង​ពេលមាន​អាយុ​១៦​ឆ្នាំក្នុង​ការ​ប្រកួត​មិត្ត​ភាពមួយ ស្រប​ពេលមានការ​ព្រួ​យ​​បារម្ភ​ថា ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ អាចនឹង​​ធ្វើ​ឲ្យ​ពួកគេ​ផ្ទាល់​​​​រង​នូវការ​ពិន័យ​ព្យួរ​មិនឲ្យ​ទិញ​កីឡាករ​ពី​សំណាក់​សហ​ព័ន្ធកីឡា​បាល់​ទាត់​អន្តរ​ជាតិហៅកាត់​ថា FIFA​។

chelsea-2016-1-27Traore ត្រូវ​បាន​ចុះហត្ថ​លេខា​ក្នុង​លក្ខ​ខណ្ឌ​អាជីព​ដោយ​​ក្លិប Chelsea កាលពីថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០១៤ ដែល​ជា​ថ្ងៃ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​ចំហរ ក្រោយពី​​ថ្ងៃ​​ខួប​កំណើត​គម្រប់​អាយុ​១៨ឆ្នាំ​របស់​គេ បន្ទាប់​ពី​បាន​ស្ថិតក្នុង​កិច្ច​ព្រម​ព្រៀង​ជា​ជម្រើសមួយ នៅមុនពេល​​ការ​បញ្ជូល​ឈ្មោះ​របស់​គេ ហើយ​ក្លិប​នេះ​ជឿ​ជាក់​ថា ការ​អនុញ្ញាត​ឲ្យ​គេ​ចូល​លេង​គឺ​គ្រាន់​តែ​ការ​​ប្រកួត​សាកល្បង​ប៉ុណ្ណោះ​។ រូប​គេ​បាន​ស្ថិតក្នុង​ក្រុម​យុវ​ជន​របស់​​ក្លិប Auxerre​។ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ ​ត្រូវ​បាន​គេ​ថត​ជាប់​កំពុង​តែ​លេងក្នុង​ការ​ប្រកួត​អាយុក្រោម​១៨​ឆ្នាំនៅពេល​ប្រកួត​ជាមួយនឹងក្រុម Arsenal នៅ​​កីឡ​ដ្ឋាន Emirates កាលពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១១ ដែលនៅពេល​នោះ​រូប​គេមានអាយុ​​ត្រឹម​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ដែល​ក្លិប​នេះ​ចាត់​ទុក​ថា «មិនមែន​ជា​ការ​ប្រកួត​ប្រជែង​​ផ្លូវ​ការ​ឡើយ​»​។ ច្បាប់​របស់ FIFA ហាម​មិន​ឲ្យ​​ទិញ​ចូល​កីឡាករ​មកពី​អន្តរ​ជាតិ​ជា​អនី​តិ​ជន ពោលគឺ​ក្រោម​១៨​ឆ្នាំ ស្រប​ពេល​ដែលក្លិប Real Madrid និង Atlético Madrid បាន​រង​នូវ​ពិន័យ​ព្យួរ​រួច​ជា​ស្រេចក្នុង​ពេល​បើក​ទីផ្សារ​ដោះ​ដូរកីឡាករ​ចំនួន​២លើក​ទៀត​ពី​បទ​ប្រព្រឹត្ត​ល្មើស​នឹង​​ច្បាប់​ទាំង​នោះ​៕

ប្រភព​ព័ត៌មាន៖ The Guardian