បេនីយ៉ាំង ស្លន់​…ពេល​ថើប​មាត់​គ្នា​ជាមួយ​ ទេព​ រិន្ទដារ៉ូ

បេនីយ៉ាំង ស្លន់​…ពេល​ថើប​មាត់​គ្នា​ជាមួយ​ ទេព​ រិន្ទដារ៉ូ

តារា​សម្ដែង​ស្រី​សិចស៊ី បេនីយ៉ាំង ​ប្រាប់​ថា​​ឈុត​បឺត​មាត់​គ្នា​ជាមួយ​តារា​សម្ដែង​ជើង​ចាស់​ ទេព រិន្ទ​ដារ៉ូ ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​​​ភ័យ​ហើយ​អៀន​ ព្រោះ​ជា​លើក​ទី១​​សម្រាប់​នាង​ក្នុង​វិស័យ​សិល្បៈ​។

 

 

បេនីយ៉ាំង ស្លន់​…ពេល​ថើប​មាត់​គ្នា​ជាមួយ​ ទេព​ រិន្ទដារ៉ូ

 

បេនីយ៉ាំង ថ្លែង៖ “ ចាស​ អារម្មណ៍​ពេល​ហ្នឹង​ស្លន់​ដែរ​ ព្រោះ​ដំបូង​អ្នក​ដឹក​នាំ​គ្រាន់​តែ​ប្រាប់​ថា​មាន​ឈុត​ថើប​ជាមួយ​​ពូ ទេព រិន្ទដារ៉ូ មិន​ដឹង​ថា​ឈុត​ហ្នឹង​ថើប​មាត់​ពិតៗ​ចឹង​ទេ”។

 

ត្រង់​ឈុត​បឺត​មាត់​គ្នា​នេះ​ បេនី ប្រាប់​ថា​ខុស​ច្រើន​ដង​ដែរ​ទម្រាំ​បាន​ត្រូវ ព្រោះ​ពេល​ថត​មាន​ការ​អៀន​គ្នា​ច្រើន​ ។ ម្យ៉ាង​ទើប​តែ​ប្រទះ​សម្ដែង​ដំបូង​ជាមួយ​លោក ទេព រិន្ទដារ៉ូ ហាក់​មិន​ទាន់​យល់​ច្បាស់​ពី​គ្នា​នៅ​ឡើយ​៕

 

ទស្សនា​វីដេអូ​សម្ភាសន៍ បេនី យ៉ាំង​ ខាង​ក្រោម៖

 

 

រឿង​ “ក្រមុំ​៣១​ កំឡោះ​៥២​” ចំណាយ​អស់​ជាង​៨ម៉ឺន​ដុល្លារ​​​

អត្ថបទ៖ ថា ម៉ាលីដា