អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង ស្តុក​អេតចាយ​នៅ​ទួល​សង្កែ បាន​រលត់​ហើយ​

ភ្នំពេញ: អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង ស្តុក​អេតចាយ ១​កន្លែង​ខ្ទេច​គ្មាន​សល់ កាលពី​វេលា​ម៉ោងជាង១២​ថ្ងៃត្រង់ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ  ស្ថិតនៅ​ម្តុំ​ជ្រោះ​បាត់​ស្នេហ៍សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ  បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង​ប្រមាណ​១រសៀល ថ្ងៃ​ដដែល ក្រោយពី​ឆេះ​ប្រមាណ​៣០​នាទី បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍ ពីកម្លាំង​សមត្ថកិច្ច​ភ្លើង ។ នេះ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង របស់​កម្លាំង​សមត្ថកិច្ចទើប​ភ្លើង​មិន​រាលដាល​ដល់ផ្ទះ អ្នកដទៃ​ដែល​នៅក្បែរនោះ​។

​ម្ចាស់ផ្ទះ​រងគ្រោះ​មាន​ប្តី​ឈ្មោះ ស៊ិន សុខ​ណា អាយុ​ជិត​៣០​ឆ្នាំ និង​ប្រពន្ធ​មានឈ្មោះស្រស់ រដ្ឋា អាយុ​២៩​ឆ្នាំមាន​ផ្ទៃពោះ​និង​មាន​កូនស្រី​២​នាក់ មុខរបរ​ស្តុក​និង​ដើរ​ទិញ​អេតចាយ​។​

​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ គឺ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿងបាន​ទៅ​ជួយ​បាញ់​ពន្លត់  ប៉ុន្តែ​ទំហំ​នៃ​ការខូចខាត​នោះ នៅ​មិនទាន់​ដឹង​នៅឡើយទេ​។ ហើយក៏​មិន​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​ឫ​ស្លាប់​ក្នុង​ហេតុការណ៍នេះដែរ​។​មូលហេតុ​បណ្តាលមកពី​ឆ្លង​​ចរន្តអគ្គិសនី​៕

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង ស្តុក​អេតចាយ​នៅ​ទួល​សង្កែ បាន​រលត់​ហើយ​

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង ស្តុក​អេតចាយ​នៅ​ទួល​សង្កែ បាន​រលត់​ហើយ​
អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង ស្តុក​អេតចាយ​នៅ​ទួល​សង្កែ បាន​រលត់​ហើយ​