ពលរដ្ឋ​អាច​បញ្ចេញយោបល់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» តាមរយៈ​គេហទំព័រ A2i

​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​ក្រោម​កិច្ចសហការ​ជាមួយ​ស្ថានទូត​ប្រទេស​ស៊ុយអែត (Sweden) និង​អង្គការ​យូណេស្កូ (UNESCO) បានប្រកាស​បើក​ដំណើរការ​គេហទំព័រ​ថ្មី សម្រាប់​ឲ្យ​សាធារណជន អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម​ផ្តល់​មតិយោបល់​កែលំអ​សេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​ឲ្យ​ច្បាប់​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការប្រកាស​ជា​សាធារណៈ​នូវ​គេហទំព័រ​សិទ្ធិ​ទទួល​ព័ត៌មាន សម្រាប់​សាធារណជន​ចូលរួម​បញ្ចេញ​មតិយោបល់ នៅ​ថ្ងៃទី ២៨ មករា​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ថា គេហទំព័រ​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ក្រៅ និង​ក្រៅប្រទេស និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចូលរួម​ផ្តល់យោបល់​លើ​សេចក្តី​ច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន​។ លោក​បន្តថា នេះ​ជាការ​បើកឱកាស​សេដ្ឋកិច្ច និង​នយោបាយ​ដល់​ប្រជាពលរដ្ឋ សម្រាប់​ឲ្យ​ពួកគេ​ផ្តល់​សំឡេង និង​មតិយោបល់​កែលំអរ​សេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន​។ ជាមួយគ្នា​ដែរ លោក ខៀវ កាញារីទ្ធ បាន​អំពាវនាវ​សាធារណជន​ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម​ផ្តលយោបល់​លើក្តី​ព្រាង​ច្បាប់​នេះ តាមរយៈ​គេហទំព័រ​ឲ្យ​បាន​ច្រើន ដើម្បី​ក្រសួង​ពិនិត្យ​យក​យោបល់​ល្អ​កែលំអរ​ច្បាប់​ឲ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​

​ក្រសួង​ព័ត៌មាន និង​ស្ថានទូត​ប្រទេស​ស៊ុយអែត និង​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា បាន​សហការគ្នា​បង្កើត​ក្រុមការងារ​បច្ចេកទេស​មួយ ដោយមាន​ការចូលរួម​ពី​អង្គការ​មិនមែន រដ្ឋាភិបាល​នានា តាក់តែង​សេចក្តីព្រាងច្បាប់​នេះ ក្រោម​ការផ្តួចផ្តើម​គំនិត​ការងារ​សម្រាប់ រយៈពេល ៣​ឆ្នាំ ក្នុង​ចក្ខុវិស័យ​ដំណើរ​ឆ្ពោះទៅរក​ច្បាប់​សី្ត​ពី សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា ផ្សារភ្ជាប់​រាជរដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​បង្កើត​ច្បាប់​។​
ពលរដ្ឋ​អាច​បញ្ចេញយោបល់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» តាមរយៈ​គេហទំព័រ A2i

​លោកស្រី Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា បាន​និយាយថា សាធារណជន​អាច​ផ្តល់យោបល់​ធាតុ​ចូល​នានា តាមរយៈ​គេហទំព័រ​នេះ  ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិចារណា​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន​នេះ ឲ្យ​កាន់​មាន​ប្រសិទ្ធិភាព​។ ហើយ​ថា សិទ្ធិ​ទទួលបាន​ព័ត៌មាន គឺជា​ឧបករណ៍​មួយ​ដ៏​សំខាន់ ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សង្គម​ប្រជាធិបតេយ្យ សេដ្ឋកិច្ច តម្លាភាព អភិបាលកិច្ច​ល្អ និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​សេវាសាធារណៈ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​គួរបញ្ជាក់​ផងដែរ បន្ទាប់ពី​ការបោះឆ្នោតជាតិ នៅ​ខែកក្កដា ឆ្នាំ​២០១៣ សម្តេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​មួយ ក្រោយពី​លទ្ធផល​នៃ សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៣ ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដឹកនាំ និង​បើក​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អ្នកសារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ ដើម្បី​រៀបចំ តាក់តែង​ឲ្យ​បានសម្រេច​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន​។ ក្រោយមកទៀត នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤ ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​ស្ថានទូត​ប្រទេស​ស៊ុយអែត និង​អង្គការ​វប្បធម៌ វិទ្យាសាស្ត្រ និង​អប់រំ​នៃ​អង្គការសហប្រជាជាតិ (​យូណេស្កូ​) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន នៃ​ប្រទេស​កម្ពុជា​ឲ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ចូលទៅ​កាន់​គេហទំព័រ ៕

ពលរដ្ឋ​អាច​បញ្ចេញយោបល់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» តាមរយៈ​គេហទំព័រ A2i



ពលរដ្ឋ​អាច​បញ្ចេញយោបល់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» តាមរយៈ​គេហទំព័រ A2i

ពលរដ្ឋ​អាច​បញ្ចេញយោបល់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» តាមរយៈ​គេហទំព័រ A2i

ពលរដ្ឋ​អាច​បញ្ចេញយោបល់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» តាមរយៈ​គេហទំព័រ A2i

ពលរដ្ឋ​អាច​បញ្ចេញយោបល់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» តាមរយៈ​គេហទំព័រ A2i

ពលរដ្ឋ​អាច​បញ្ចេញយោបល់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» តាមរយៈ​គេហទំព័រ A2i

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​