ក្រ​សួ​ង​សុ​ខា​ភិ​បា​ល ប្រ​កា​ស​ពី​កា​រ​រ​ក​ឃើ​ញ​ជំ​ងឺ​ក​ញ្ជ្រឹ​ល​មួ​យ​ក​រ​ណី​ទៀ​ត ដែ​ល​កើ​ត​លើ​ទារ​ក​អា​យុ ៧ ខែ

ភ្នំពេញ៖ ក្រ​សួ​ង​សុ​ខា​ភិ​បា​ល ចេ​ញ​សេ​ច​ក្តី​ប្រ​កា​ស​ព័​ត៌​មា​ន ប​ញ្ជា​ក់​ពី​កា​រ​រ​ក​ឃើ​ញ​ជំ​ងឺ​ក​ញ្ជ្រឹ​ល​មួ​យ​ក​រ​ណី​ទៀ​ត​ ដែ​ល​កើ​ត​លើ​ទា​រ​ក​អា​យុ​ ៧​ខែ​។ ករ​ណី​ជំងឺ​ក​ញ្ជ្រឹ​ល​លើ​ទា​រ​ក​អា​យុ ៧​ខែ ជា​ក​រ​ណី​ពិ​សេ​ស​ដែ​ល​រ​ក​​​​​​​​​​​​​​​​​​ឃើ​ញ​ ព្រោះ​ជា​ទូ​ទៅ​ ក​ញ្ជ្រឹ​ល​កើ​ត​មា​​ន​នៅ​លើ​ទា​រ​ក​អា​យុ ៩​ខែ ហើយ​អ​នុ​លោ​ម​តា​ម​ប្រ​តិ​ទិ​ន​រ​ប​ស់ អ​ង្គ​កា​រ​សុ​ខ​ភា​ព​ពិ​ភ​ព​លោ​ក​ វ៉ា​ក់​សាំ​ង​ កា​រ​ពា​រ​ជំ​​ងឺ​ក​ញ្ជ្រឹ​ល​ ស្អូ​ច​ទី១ អាច​ផ្ត​ល់​ជូ​ន​បា​ន​លុះ​ត្រា​តែ​ទា​រក មា​ន​អា​យុ​ចា​ប់​ពី ៩ ​ខែ​ឡើ​ង​ទៅ​។​ ការរាយការណ៍ករណីជំងឺកញ្ជ្រឹលនេះ គឺជាផ្នែកមួយនៃការតាមដានស្រាវជ្រាវ ជា​ប្រ​ចាំ​រប​ស់​ក​ម្ម​វិ​ធី​ជា​តិ​ផ្ត​ល់​ថ្នាំ​ប​ង្កា​រ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៦។ យោ​ង​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មាន​ក​រ​ណី​ស​ង្ស័​យ​ជំ​ងឺ​ក​ញ្ជ្រឹ​ល​មួយ​ក​រ​​ណី​លើទារកអាយុ ៧ខែ ដែលបានរាយការណ៍មកមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ដែល​ទា​រក​នៅមកពីឃុំព្រះវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ករណីសង្ស័យនេះត្រូវបានបញ្ជាក់ថាជាជំងឺកញ្ជ្រឹល ដោ​យ​វិទ្យា​ស្ថានជាតិសុខភាពសាធារណៈ និងដោយមន្ទីរពិសោធន៍ ប្រចាំតំបន់ របស់អង្គភាពសុខភាពពិភពលោក នៅ​ក្នុ​ង​ទី​ក្រុងហុងកុង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។ បន្ទាប់ពីទទួលបានលទ្ធផលពិសោធន៍ភ្លាមៗ ក្រសួងសុខាភិបាល បានកោះប្រជុំបន្ទាន់ […]