លោក ហង់ ជួនណារ៉ុន បើកកិច្ចប្រជុំ រៀបចំបង្កើត ក្លឹបសិក្សា គណិតវិទ្យា តាមអនុវិទ្យាល័យ និងវិទ្យាល័យ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោកហង់ ជួន ណារ៉ុន បានដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំបង្កើតក្លឹប សិក្សាគណិតវិទ្យានៅតាមអនុវិទ្យាល័យ និងវិទ្យាល័យនានា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្ដីការក្រសួង មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ប្រធានអង្គភាពពាក់ព័ន្ធ តំណាងមន្ទីរអប់រំ រាជធានី ខេត្ត លោកនាយក នាយិកា ប្រធានបច្ចេកទេសគណិតវិទ្យា លោកគ្រូ អ្នកគ្រូដែលជាបុគ្គលិកអប់រំផងដែរ។

យោងតាមគេហទំព័រក្រសួងអប់រំ បានឲ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងណែនាំ ពីការបង្កើតក្លឹបសិក្សាគណិតវិទ្យា ដល់បុគ្គលិកអប់រំ ដែលជាភាគីពាក់ព័ន្ធទាំងអស់គ្រប់រាជធានី-ខេត្ត ជួយបង្កើនសមត្ថភាពស្វ័យសិក្សា របស់សិស្សានុសិស្ស នៅកម្រិតមធ្យមសិក្សា លើមុខវិជ្ជាគណិតវិទ្យា ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការអប់រំ ការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធាន មនុស្សឲ្យកាន់តែទទួលបានជោគជ័យ ស្របតាមកំណែទម្រង់វិស័យអប់រំនៅកម្ពុជា៕

លោក ហង់ ជួនណារ៉ុន បើកកិច្ចប្រជុំ រៀបចំបង្កើត ក្លឹបសិក្សា គណិតវិទ្យា តាមអនុវិទ្យាល័យ និងវិទ្យាល័យ

លោក ហង់ ជួនណារ៉ុន បើកកិច្ចប្រជុំ រៀបចំបង្កើត ក្លឹបសិក្សា គណិតវិទ្យា តាមអនុវិទ្យាល័យ និងវិទ្យាល័យ