សង្ឃបរាជិកលើកុមារី ត្រូវនគរបាល និងមន្ទីរធម្មការផ្សឹក បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត

បាត់ដំបង ៖ សង្ឃនៅវត្តចំការតាប៊ុន បរាជិកលើកុមារី ត្រូវនគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិជននិងមន្ទីរធម្មការនិង នគរបាលមន្ត្រីស្រុកសំពៅលូន ផ្សឹកបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។

ប្រភពពីនគរបាល បានឲ្យដឹងថា ការផ្សឹកព្រះសង្ឃឈ្មោះឱ ថន ហៅ ឡុញ អាយុ ៦៨ ឆ្នាំ គង់នៅវត្តចំការតាប៊ុន ក្នុងឃុំជ្រៃសីមា ស្រុកសំពៅលូន ជាប់ពាក់ព័ន្ធករណីសេពមេថុនធម្មលើអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី៦ទី៨និងទី៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចវត្តចំការតាប៊ុន  ។  ក្រោយពេលបន្សឹករួច  កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

សង្ឃបរាជិកលើកុមារី ត្រូវនគរបាល និងមន្ទីរធម្មការផ្សឹក បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត