ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​ផ្សាយ​ថា លោក​Ryan Giggs  ជំនួយការ​គ្រូបង្វឹក Man Utd បង្ហាញ​គម្រោង​ចាក​ចេញពី​ទឹកដី​Old Trafford ប្រសិនបើ​ប្រធាន​ក្លិប​បិសាច​ក្រហម​មួយ​នេះ​រើស​អ្នក​ផ្សេង​មក​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ពេល​លោក​Louis van Gaal លាលែង​ពី​តំណែង​។

សារព័ត៌មាន  Mirror របស់​អង់គ្លេស​បាន​ផ្សាយ​ថា លោក​Ryan Giggs ជំនួយការ​គ្រូបង្វឹក​Man Utd អាច​លាលែង​ពី​តំណែង​ក្នុង​ពេល​អនាគត ប្រសិនបើ​មិន​បាន​ទទួល​ការ​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប​បន្ត​ពី​លោក​Louis van Gaal ដែល​ចាកចេញ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា អតីត​ខ្សែបម្រើ​ក្លិប​Man Utd អាយុ​៤២​ឆ្នាំ​រូប​នេះ មាន​គម្រោង​ចាកចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ប្រសិនបើ​លោក​Jose Mourinho​ទទួល​ការ​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​Man Utd  ៕