ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​ស្ករត្នោត ដែល​ដាក់​ម្សៅ​ពណ៌​.​ស​ប៉ះពាល់​សុខភាព​នៅ​ផ្សារ​ចំនួន​៣ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ២០១៦ ក្នុង​ខេត្តបន្ទាយមានជ័យ ។

លោក​ហុង លៀង អនុប្រធាន​ទី​១ ទទួល​បន្ទុក​ទីផ្សារ​សាខា​កាំកុងត្រូល​ខេត្ត​ឱ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​បន្ទាន់​ពី​នាយកដ្ឋាន​កាំកុងត្រូល លោក​ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ចាត់តាំង​មន្ត្រី​ជំនាញ សហការ​មាន​មន្ត្រី​ពាណិជ្ជកម្ម និង​កម្លាំង​នគ​បាល​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង​បាន​ចុះ​ពិនិត្យ​ផ្សារ​ចំនួន​៣​កន្លែង មាន​ផ្សារ​មង្គលបុរី ផ្សារ​ហ៊ុយ ឡេ​ង និង​ផ្សារ​ចំការ​គរ ក្នុង​ក្រុង​សិរី​សោភ័ណ ។

ក្រោយ​ពី​ការ​ណែនាំ​មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​ស្ករត្នោត ដែល​ដាក់​ម្សៅ​ពណ៌​.​ស Sodium Hydrosulfit ដើម្បី​ឱ្យ​ស្ករត្នោត​ពណ៌​ស្រស់​ធ្វើ​ឱ្យ​ប៉ះពាល់ ពិបាក​ដកដង្ហើម សម្ពាធ​ឈាម​ចុះ​ទាប វិលមុខ​រាករូស និង​តឹងទ្រូង ។