គន្លឹះក្នុង​ការ​បិទ​មិន​ឲ្យ​ថត​រូប​ដូច​គ្នាបាន 2 នៅ​ពេល​ប្រើ​មុខងារ HDR ដើម្បី​សន្សំ​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​លើ iOS

មុនដំបូង យើងចង់រំលឹកពីមុខងារ HDR សិន។ HDR មានពាក្យពេញ High Dynamic Range ដែល​ជា​ប្រភេទ​មុខងារ អាច​ធ្វើ​ឲ្យ​វត្ថុ​ដែល​ស្ថិត​នៅចាំង​ថ្ងៃ ថតមកអាចឃើញច្បាស់ មិន​ងងឹត​ដូច​ពេល​មិន​បាន​ប្រើ​មុខ​ងារ​នេះទេ។

គន្លឹះក្នុង​ការ​បិទ​មិន​ឲ្យ​ថត​រូប​ដូច​គ្នាបាន 2 នៅ​ពេល​ប្រើ​មុខងារ HDR ដើម្បី​សន្សំ​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​លើ iOS

ដូចនៅលើប្រព័ន្ធប្រតិបត្តិការ iOS អញ្ចឹង នៅពេលដែលអ្នកថតរូបដោយប្រើមុខងារនេះ​ វានឹងរក្សាទុក​ទាំង​រូបប្រើ HDR និងរូបដែលមិនបានប្រើ HDR ។ បើអ្នកចង់មិនឲ្យរក្សាទុករូបធម្មតានោះ​ អ្នកអាច​ធ្វើការ​បិទ​បានតាមការណែនាំនៅខាងក្រោមនេះ៖

  • អ្នកត្រូវចូលទៅកាន់ Settings > Photos & Camera រួចអូសចុះក្រោមបន្តិច បន្ទាប់បិទត្រង់ Keep Normal Photo ជាស្រេច។

គន្លឹះក្នុង​ការ​បិទ​មិន​ឲ្យ​ថត​រូប​ដូច​គ្នាបាន 2 នៅ​ពេល​ប្រើ​មុខងារ HDR ដើម្បី​សន្សំ​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​លើ iOS

អ្នកអាចកំណត់មុខងារ HDR នេះ ដើរដោយ ស្វ័យប្រវត្តិ (Auto) ដូចនេះនៅពេលថតរូប​ វានឹងដឹងថា ត្រូវប្រើមុខងារនេះ ក្នុងកាលៈទេសៈណាមួយសមរម្យ ហើយបើបិទមិនឲ្យរក្សារូបធម្មតា ដូចយើងរៀប​រាប់​ខាង​លើនេះ កាន់តែល្អ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូ​ថ្មីៗ!!

គន្លឹះក្នុង​ការ​បិទ​មិន​ឲ្យ​ថត​រូប​ដូច​គ្នាបាន 2 នៅ​ពេល​ប្រើ​មុខងារ HDR ដើម្បី​សន្សំ​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​លើ iOS

  • ដោយ: Hong
  • 2:40 PM, 28 January
  • ប្រភព: idownload blog
  • Tag: ចំណេះដឹងទូទៅ