ពេលយប់​ផឹកស៊ី​ឡើងផ្ទះ​មិត្ត​ភក្តិ ពេលព្រឹក​ប្រទះឃើញ​ស្លាប់​

Doliprane TVC

​ភ្នំពេញ​៖ បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់ ត្រូវបាន​ប្រពន្ធ​ប្រទះឃើញ​ដេកស្លាប់ នៅក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់
ផ្អើល​ឡើង កាលពី​វេលា​ម៉ោង ៤ និង ៤០ នាទី ព្រឹក​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ផែស្ងួត តេង ឡាយ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរស​នោះ​ឈ្មោះ លាង សឿន អាយុ ៣៨ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ស្រុកកំណើត នៅក្នុង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង និង ស្នាក់​នៅក្នុង​ផ្ទះជួល​កើតហេតុ​ខាងលើ ។

ពេលយប់​ផឹកស៊ី​ឡើងផ្ទះ​មិត្ត​ភក្តិ ពេលព្រឹក​ប្រទះឃើញ​ស្លាប់​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅវេលា​ល្ងាច​ថ្ងៃទី ២៤ ខែមករា មុនពេល​កើតហេតុ​ខាងលើ បុរស​រូបនោះ​រួមជាមួយ​បងប្អូន បាន​ទៅ​ចូលរួម​កម្មវិធី​ឡើងផ្ទះ​មិត្តភក្ដិ នៅឯ​ខេត្តកំពង់ស្ពឺ ។ រហូតដល់​វេលា​ម៉ោង ១ យប់ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ២៥ ទើប​ត្រឡប់មកវិញ លុះ​ពេល​ដល់ផ្ទះ​បាន​ចូលដេក​រៀងៗ​ខ្លួន ហើយ​រហូតដល់​ព្រឹក​ឡើង ត្រូវបាន​ប្រពន្ធ​ប្រទះ ឃើញ​ស្លាប់មាន​សភាព​រឹង​បាត់ទៅហើយ ។ ក្រោយពេល​កើតហេតុ ប៉ូលិស​ផ្នែក​បច្ចេកទេស ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះទៅ​ពិនិត្យមើល ហើយ​បាន​បញ្ជាក់ថា​ជនរងគ្រោះ បាន​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង ព្រោះ​គាត់​ផឹកស្រា​ច្រើនពេក បន្ទាប់មក​បានប្រគល់​សាកសព​ទៅ​ឲ្យ ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ពោធិ៍​សែន​ជ័យ​

ពេលយប់​ផឹកស៊ី​ឡើងផ្ទះ​មិត្ត​ភក្តិ ពេលព្រឹក​ប្រទះឃើញ​ស្លាប់​