កូរ៉ូឡា នឹងក្លាយ ជារថយន្ត ដែលលក់ ដាច់បំផុត នៅលើ ពិភពលោក

បច្ចេកវិទ្យា៖ បើទោះបីជា ក្រុមហ៊ុនតូយ៉ូតា មិនបានចេញផ្សាយនូវ លទ្ធផលលក់រថយន្ត របស់ខ្លួននៅឆ្នាំ២០១៥ ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាក្រុមហ៊ុនលក់ រថយន្តដាច់បំផុតក្នុងចំណាត់ថ្នាក់ទី១  នៅលើពិភពលោក  ខណៈដែល ម៉ូដែលកូរ៉ូឡា នឹងក្លាយជារថយន្តលក់ដាច់បំផុត។

នៅឆ្នាំ២០១២ ក្រុមហ៊ុនផលិតរថយន្តតូយ៉ូតា បានលក់ចេញរហូតដល់ ទៅ១០លានគ្រឿងជុំវិញពិភពលោក ប៉ុន្តែបើតាម សេវាកម្មតាមដានផ្នែករថយន្ត Focus2Move បានចង្អុលបង្ហាញថា រថយន្តកូរ៉ូឡា បានធ្វើឲ្យប្រសើរមួយ ដោយមានអ្នកបញ្ជាទិញ ១.៣៩៩.០២៤ លានគ្រឿង  ដែលជាកំណត់ត្រាមួយដ៏អស្ចារ្យ។

សម្រាប់ទីផ្សាលក់រថយន្តកូរ៉ូឡា នៅសហរដ្ឋអាម៉េរិក  គឺមានចំនួន ៣៦៣.៣៣២ គ្រឿង  ខណៈដែលចិន លក់បាន ៣០០.៦៤១គ្រឿង និង ជប៉ុន ១០៩.០២៩ គ្រឿង ។

សម្រាប់រថយន្ត ដែលស្ថិតនៅលំដាប់ទី២ លក់ដាច់បំផុតនៅលើពិភពលោក គឹ Volkswagen ដោយលក់បាន ១.០៤១.២៧៩ គ្រឿង នៅឆ្នាំ២០១៥  ខណៈដែល  Ford  F-Series ស្ថិតនៅចំណាត់ថ្នាក់ទី៣ ដោយលក់បាន ៩២០.១៧២គ្រឿង ៕

កូរ៉ូឡា នឹងក្លាយ ជារថយន្ត ដែលលក់ ដាច់បំផុត នៅលើ ពិភពលោក