ក្លឹប​យក្ស​វៀតណាម ទិញ​បាន​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ PSG


ក្លឹប​យក្ស​វៀតណាម ទិញ​បាន​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ PSG

ក្លឹប​ជើង​ឯក​រង​វៀតណាម​ Ha Noi T&T ​​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ទិញ​បាន​ខ្សែ​ប្រយុទ្ធ​បារាំង​ Loris Arnaud ​ដែល​ជា​អតីត​​កីឡាករ​របស់​ក្រុម​ Paris Saint-Germain។

 

ក្លឹប​យក្ស​វៀតណាម ទិញ​បាន​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ PSG

ក្លឹប​យក្ស​វៀតណាម ទិញ​បាន​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ PSG

 

Arnaud វ័យ​២៨​ឆ្នាំ ដែល​ធ្លាប់​លេង​ឲ្យ​ PSG ចន្លោះ​ឆ្នាំ​២០០៧-២០១២ បាន​មក​ធ្វើតេស្ត​សាកល្បង​​​ជាមួយ​ក្រុម​ជើង​ឯក​រង​ 2015 V.League 1 ​កាល​ខែ​វិច្ឆិកា ហើយ​ដោយសារ​ឃើញ​ថ្វី​ជើង​ល្អ ទើប​ក្លឹប​​យក្ស​វៀតណាម​មួយ​នេះ ព្រម​ចុះ​កុងត្រា​​១​ឆ្នាំ​ឲ្យ​រូប​គេ ដើម្បី​ត្រៀម​លេង​​រដូវ​កាល​​ថ្មី​​ខាង​​មុខ​នេះ។

 

“ខ្ញុំ​រីករាយ​ណាស់​ ដែល​បាន​លេង​ឲ្យ​ក្លឹប​ធំ​របស់​វៀតណាម។ ខ្ញុំ​ជឿ​ថា គ្រូ​បង្វឹក​នឹង​ជួយ​បង្ហាញ​ដល់​រូប​ខ្ញុំ​ឲ្យ​បាន​ល្អ​បំផុត។ Ha Noi T&T គឺជា​ក្រុម​ខ្លាំង និង​មាន​កីឡាករ​ល្អៗ​ច្រើន។” Arnaud ​បាន​លើក​ឡើង​ ក្រោយ​ចុះ​កិច្ចសន្យា។

 

ក្លឹប​យក្ស​វៀតណាម ទិញ​បាន​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ PSG

ក្លឹប​យក្ស​វៀតណាម ទិញ​បាន​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ PSG

 

រដូវ​កាល​មុន​ Arnaud ​លេង​ឲ្យ​ក្រុម​ US Orleans ​នៅ​លីគ​លំដាប់​ទី​២​របស់​បារាំង​ Ligue 2 មុន​សម្រេច​ផ្ទេរ​មក​អាស៊ី។ រីឯ​ក្រុម​ Ha Noi T&T គឺជា​ក្រុម​វៀតណាម​មួយ ក្នុង​ចំណោម​២​ក្រុម ដែល​បាន​លេង​នៅ​ 2016 AFC Champions League ​ខណៈ​ដែល​ក្រុម​នេះ​ ត្រៀម​នឹង​ប៉ះ​ក្រុម​ជើង​ឯង​ហុងកុង​ Kitchee SC ​នៅ​​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ​សប្ដាហ៍​ក្រោយ៕

 

ក្លឹប​យក្ស​វៀតណាម ទិញ​បាន​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ PSG
​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ footballchannel.asia