ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ មានការភ្ញាក់​ផ្អើលមួយ​ ​កាលពីល្ងាច​ថ្ងៃទី​២៧ មករា ២០១៦ ខណៈ​យុវជន​ម្នាក់​កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ ក៏ប៉ើង​មីន​តោន១គ្រាប់ឡើង​ដែល​សំណាងល្អវា​មិនបណ្តាល​ឱ្យ​ផ្ទុះ ស្ថិតនៅ​ចំណុច​ភូមិគគីរ ឃុំ​ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

យុវជនជាម្ចាស់​​ត្រាក់ទ័រ​ឈ្មោះ​សុខ ណុប អាយុ​២៤​ឆ្នាំ បានបើកត្រាក់ទ័រ​ភ្ជួរដីឱ្យឪពុក​ឈ្មោះ​ចាន់ នី អាយុ​៥៤​ឆ្នាំ ដែលដីនេះធ្លាប់​​ភ្ជួរ​​​២​ឆ្នាំមកហើយ តែមិន​បាន​ប្រទះអ្វីនោះទេ ។ ស្រាប់តែលើកនេះ កំពុង​ភ្ជួរសុខៗក៏ប៉ើង​ប្រភេទមីនតោន​តែម្តង បង្ក​ឱ្យភ្ញាក់​ផ្អើល និង​បាន​ទៅ​រាយការណ៍ជូន​ខាង​​មន្ត្រីស៊ីម៉ាក់​ចុះមកត្រួតពិនិត្យ​ ។ លុះ​នៅព្រឹកថ្ងៃទី​២៨ មករា នេះ​ ខាងកម្លាំងស៊ីម៉ាក់​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុម្តងទៀត ខ្លាចក្រែង​មានគ្រាប់មីន​​ទៀត ។

  • ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/01/28  Category:កីឡា