ការ​ពិត​​ដ៏​អស្ចារ្យ​ប្រាំ​យ៉ាង​ពី​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​មួយ​នេះ ​ដែល​អ្នក​​អាច​មិន​ដឹង


ការ​ពិត​​ដ៏​អស្ចារ្យ​ប្រាំ​យ៉ាង​ពី​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​មួយ​នេះ ​ដែល​អ្នក​​អាច​មិន​ដឹង

Aurora ​ឬ​ហៅ​ម្យ៉ាង​បាន​ទៀត​ថា​ពន្លឺ​ភ្លើង​នា​ភាគ​ខាង​ជើង​​ គឺ​ជា​ពន្លឺ​ដែល​កើត​ឡើង​ដោយ​ដែន​ម៉ាញេទិច​ផែន​ដី​រួម​ជា​មួយ​នឹង​ពន្លឺ​ព្រះអាទិត្យ​ ហើយ​​​​មាន​តែ​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​​មាន​ឱកាស​​អាច​មើល​ឃើញ​ពន្លឺ​ដ៏​ស្រស់​ស្អាត​នេះ​បាន។

 

ការ​ពិត​​ដ៏​អស្ចារ្យ​ប្រាំ​យ៉ាង​ពី​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​មួយ​នេះ ​ដែល​អ្នក​​អាច​មិន​ដឹង

 

ខាង​ក្រោម​ជា​ការ​ពិត​ដ៏​អស្ចារ្យ​ចំនួន​ប្រាំ​អំពី​ aurora៖

 

១. អ៊ីយ៉ុង​ខុស​គ្នា​បង្កើត​បាន​ជា​ពណ៌​ខុស​គ្នា

 

ការ​ពិត​​ដ៏​អស្ចារ្យ​ប្រាំ​យ៉ាង​ពី​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​មួយ​នេះ ​ដែល​អ្នក​​អាច​មិន​ដឹង
ទិដ្ឋភាព​ aurora កើត​មាន​ឡើង​នៅ​ពេល​ដែល​​ប្រូតុង​និង​អេឡិច​ត្រុង​សាយ​ភាព​ចេញ​ពី​ផ្ទៃ​ព្រះ​អាទិត្យ​ទៅ​ប៉ះ​​នឹង​ឧស្ម័ន​​នៃ​ដែន​ម៉ាញេទិច​​ផែន​ដី។ ឧស្ម័ន​ដែល​ព័ទ្ធ​ជុំវិញ​ដែន​ម៉ាញេទិច​ផែន​ដី​ភាគ​ច្រើន​​ពោរ​ពេញ​ទៅ​ដោយ​ នីដ្រូហ្សែន​ និង​អុកស៊ីហ្សែន។ នៅ​ពេល​ដែល​អេឡិច​ត្រុង​​របស់​ព្រះអាទិត្យ​ប៉ះ​នឹង​អាតូម​អុកស៊ីហ្សែន​វា​បង្កើត​ជា​​ភ្លើង​ពណ៌​បៃតង​ ហើយ​ពេល​ខ្លះ​គឺ​ពណ៌​ក្រហម។ ឯ​នីដ្រូហ្សែន​បង្កើត​ចេញ​ជា​ពន្លឺ​ពណ៌​ទឹកក្រូច​ ឬ​ពណ៌​ក្រហម។

 

២. អាច​មើល​ឃើញ​ពី​លំហ​អាកាស

 

ការ​ពិត​​ដ៏​អស្ចារ្យ​ប្រាំ​យ៉ាង​ពី​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​មួយ​នេះ ​ដែល​អ្នក​​អាច​មិន​ដឹង
ផ្កាយ​រណប​អាច​ផ្ដិត​យក​រូបភាព​ aurora ពី​គន្លង​គោចរ​ផែន​ដី​បាន​ ហើយ​រូបភាព​ដែល​ផ្ដិត​បាន​គឺ​ពិត​ជា​អស្ចារ្យ។ តាម​ពិត​ទៅ​ aurora មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ដែល​អាច​មើល​ឃើញ​ច្បាស់​នា​ពេល​រាត្រី​បាន​ ហើយ​ក៏​អាច​មើល​ឃើញ​ទោះ​មើល​ពី​ភព​ផ្សេង​ក៏​ដោយ។

 

៣. ភព​ដទៃ​ក៏​មាន​ aurora ដែរ

 

ការ​ពិត​​ដ៏​អស្ចារ្យ​ប្រាំ​យ៉ាង​ពី​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​មួយ​នេះ ​ដែល​អ្នក​​អាច​មិន​ដឹង
ភព​ដទៃ​ទៀត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដូច​ជា​ ភព​ព្រហស្បតិ៍​ ​ភព​សៅរ៍​ ភព​អ៊ុយរ៉ាណុស​ និង​ភព​ណិបទូន​ សុទ្ធ​តែ​មាន​ពន្លឺ​ភ្លើង​ដ៏​ស្រស់​ស្អាត​នេះ​ ហើយ​​​នៅ​លើ​ភព​ខ្លះ​ពន្លឺ​​របស់​ Auroraភ្លឺ​ជាង​នៅ​លើ​ភព​ផែន​ដី​ទៅ​ទៀត។

 

៤. ពន្លឺ​អាច​មើល​ឃើញ​នៅ​តំបន់​ខាង​ត្បូង​

 

ការ​ពិត​​ដ៏​អស្ចារ្យ​ប្រាំ​យ៉ាង​ពី​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​មួយ​នេះ ​ដែល​អ្នក​​អាច​មិន​ដឹង

 

មាន​ពេល​ខ្លះ​ aurora អាច​កើត​មាន​ឡើង​នៅ​តំបន់​ដែល​ឆ្ងាយ​ពី​ប៉ូល​ខាង​ជើង។ ជាក់​ស្ដែង​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១១​ វា​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​​នា​សហរដ្ឋអាមេរិក។

 

៥. មិន​អាច​ទាយ​ទុក​មុន​បាន​ពី​បាតុភូត​នេះ

ក្រុម​អ្នក​ជំនាញ​អាច​ទាយ​ទុក​យ៉ាង​ច្បាស់​ថា​បាតុភូត​អាចម៍​ផ្កាយ​ធ្លាក់​នៅ​វេលា​ណា​​ និង​នៅ​ទីតាំង​ណា​ ប៉ុន្តែ​ចំពោះ​ aurora វិញ​គេ​នៅ​មិន​ទាន់​អាច​ធ្វើ​ការ​ទាយ​ទុក​មុន​​បាន​នៅ​ឡើយ​នោះ​ទេ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖​ ហេតុអ្វី​បង្អួច​យន្តហោះ​មាន​​រាង​ពង​ក្រពើ​ ​នឹង​មាន​ប្រហោង​តូច​មួយ​នៅ​ខាង​ក្រោម​?​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ LiveScience​​​​​​​