ប៉ាក្មេក​កំពូល​ស្នេហ៍ ចេញ​ផ្សាយ​ព្រឹក​ស្អែក​នេះ​ហើយ​

ប៉ាក្មេក​កំពូល​ស្នេហ៍ ចេញ​ផ្សាយ​ព្រឹក​ស្អែក​នេះ​ហើយ​

គិលានុបដ្ឋាយិកា​ដ៏​ស្រស់​ស្អាត​បាន​អន្ទង​ចិត្ត​កូន​ប្រុស​ក្បាល​ខូច​របស់​លោក​ឧកញ៉ា​ក្មេង​ឱ្យ​យក​មក​ធ្វើ​ជា​ភរិយា​។ ​និផាវី​ ទោះ​មិន​ពេញ​ចិត្ត​ក៏​ត្រូវ​តែ​ធ្វើ ​មិន​ចង់​ធ្វើ​ក៏​ត្រូវ​តាំង​ចិត្ត​ ​ព្រោះ​តែ​លោក​ឧកញ៉ា​នេះ​ហើយ​ជា​អ្នក​បរិច្ចាគ​លុយ​ជួយ​មណ្ឌល​។​ ចូល​ធ្វើការ​ថ្ងៃ​ទី​១​ មិន​នឹក​ស្មាន​សោះ​ថា​បាន​ជួប​ម៉ាលី មិត្ត​វិទ្យាល័យ​ដែល​បែក​គ្នា​ជិត​៨ឆ្នាំ​ក្នុង​នាម​ជា​ អនាគត​ម៉ាក់​ក្មេក​ ហើយ​ក៏​មាន​ជម្លោះ​ពាក្យ​សម្តី​។
 
​ទោះ​បី​ត្រូវ​ជួប​ប្រឈម​នឹង​ផត្ថាវុធ​ បុរស​ដែល​នាង​ធ្លាប់​បដិសេធ​ស្នេហ៍ និង​ម៉ាលី​ដែល​តែង​រក​រឿង​ឈ្លោះ​ជាមួយ​នាង​រាល់​ថ្ងៃ​ក៏​ដោយ តែ​និផាវី​ក៏​យល់​ថាតាម​ពិត​ទៅ​ ដាវ៉ាន់​ជា​ក្មេង​គួរ​ឱ្យ​ស្រឡាញ់​ ​និង​​គួរ​ឱ្យអាណិត​ណាស់​ដែល​គេ​គ្មាន​ម្តាយ​។ ដាវ៉ាន់​ក៏​មិន​ចូល​ចិត្ត​ម៉ាលី​ដូច​គ្នា ទោះ​បី​ដឹង​ថា​ម៉ាលី​នឹង​ក្លាយ​ជា​អ្នក​ម៉ាក់​របស់​គេ​ក៏​ដោយ​។
​​​
 
ប៉ាក្មេក​កំពូល​ស្នេហ៍ ចេញ​ផ្សាយ​ព្រឹក​ស្អែក​នេះ​ហើយ​

 

​ថ្ងៃ​មួយ​ភ្លៀង​ធំ​ និផាវី​​មិន​អាច​ត្រលប់​ទៅ​ផ្ទះ​បាន​ ព្រោះ​ត្រូវ​កំដរ​ស្វាមី​តូច​ដែល​ជា​ក្មេង​​មាន​​ស្មារតី​ខ្សោយ​ ហើយ​តែង​យំ​រន្ធត់​ភ័យខ្លាច​នឹង​សូរ​រន្ទះ​ផ្គរ​ខ្លាំងៗ​បែប​នេះ​។​ នាង​ក៏​ឱប​គេ​ជាប់​​ល្វែង​ទ្រូង ​ដោយ​មាន​ផត្ថាវុធ​ឡើង​មក​កំដរ​ដែរ តែ​ដឹង​អី ​​កាយ​វិការ​របស់​នាង​កំពុង​​ធ្វើ​ឱ្យ​ប៉ា​ក្មេង​ឆ្កួតចិត្ត​ ហើយ​រឿង​អតីត​ក៏​ត្រូវ​បាន​គាស់​រំលើង…. តើ​អតីតកាល​របស់​ពួក​គេ​ល្វីង​ជូរ​ចត់​យ៉ាង​ណា? ហើយ​តើ​អ្នក​ណា​ជា​ម៉ាក់​ពិត​ប្រាកដ​របស់​ដាវ៉ាន់​?

 

ចង់​ដឹង​សាច់រឿងបន្ត​ទេ​? អ៊ីចឹង​ចាំ​អាន​នៅ​ព្រឹក​ស្អែក​ជាមួយ​គ្នា​ណា៎!
​ 
អត្ថបទ​៖ សោភ័ណ្ឌ​