ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រទេស​ប្រេ​ស៊ី​ល​កំពុងធ្វើការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រឈម​មុខ​ចំពោះ​ការ​កើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស ZIKA ដែល​បណ្តាល​ឱ្យ​មានការ​ឆ្លង​រាលដាល​ក្នុង​ចំណោម​កុមារ​តូច​ៗ ។ វីរុស​នោះ​បង្ក​ឱ្យ​មាន​ជំងឺរលាកស្រោមខួរ​ក្បាល ។

ប្រទេស​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​វីរុស​នេះ​៣.៩០០​នាក់ ។ ទោះបីជា​ក្រសួង​សុខា ភិ​បាល​ប្រេ​ស៊ី​ល​ពង្រឹង​វិធានការ​ប្រឆាំង​ការ​រាត ត្បា​តនៃ​មូស​ខ្លា ជា​មូស​បង្ក​ឱ្យ​មាន​ជំងឺ​គ្រុន​ឈាម ហើយ​មាន​ផ្ទុក​វីរុស ZIKA ផង​ក្តី​ក៏​អ្នក​កើត​ជំងឺរលាកស្រោមខួរ​ក្បាល​នៅ​តែ​មានការ​កើនឡើង​ក្នុង​ប្រទេស​អា​មេ​រិ​ក​ខាងត្បូង​នោះ​ដែរ ។

វីរុស ZIKA កើត​មាននៅ​ប្រេ​ស៊ី​ល​ពេល​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ ។ ផ្ទុយ​ពី​ជំងឺគ្រុនឈាម​ដែល​អាច​ឱ្យ​មនុស្ស​ស្លាប់ វីរុស ZIKA ដំបូង​ចាត់ទុកជា​បញ្ហា​ពុំ​សូវ​ធ្ងន់ធ្ងរ ។ ក៏​ប៉ុន្តែ​ដោយសារ​ប្រេ​ស៊ី​ល​ពុំ​មាន​វ៉ាក់សាំង ដើម្បី​ការពារ​ជំងឺ​នោះ​កាន់តែ​រាលដាល​ខ្លាំង ។

ដោយសារ​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​នេះ តំបន់​អា​េ​ម​រិ​កឡា​ទី​ន កំពុង​តែ​ចាប់អារម្មណ៍​ខ្លាំង ខណៈ​មាន​អ្នក​ឆ្លង​ដំបូង​ៗ​នៅ​អឺរ៉ុប ហើយ​ប្រធានាធិបតី​អា​េ​ម​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អំពាវនាវ​ឱ្យ​មាន​សកម្មភាព​បន្ទាន់​នានា ព្រោះ​បារម្ភ​ខ្លាច​វា​ប្រែ​រូប​ក្លាយទៅជា​ជំងឺ​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ ។

៣​ខែ​ក្រោយ​ការ​ប្រកាស​អាសន្ន​ខាង​សុខាភិបាល​នៅ​ប្រេ​ស៊ី​ល ប្រធានាធិបតី​ប្រទេស​នេះ លោកស្រី DILMA ROUSSEFF អំពាវនាវ​ដល់​តំបន់​ទាំងមូល​ឱ្យ​ប្រកាន់​យក​យុទ្ធសាស្ត្រ​រួម​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ ដោយ​ប្រកាស​ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​តំបន់​មួយ​នៅ​ទីក្រុង​គី​តូ ។

ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​នេះ​នៅឡើយ ក៏​ប៉ុន្តែ​ជំងឺ​នោះ​ដែល​ជា​ទូទៅ​មាន​រោគ​សញ្ញា​គ្រុនក្តៅ កម្រ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ។ គ្រោះថ្នាក់​គឺ​ចំពោះ​បណ្តា​នារី​មាន​ផ្ទៃពោះ ព្រោះ​វីរុស​អាច​ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ ហើយ​សង្ស័យ​នាំ​ឱ្យ​មានការ​ប្រែ​រូប​ធ្ងន់ធ្ងរ​ដូច​ជា​ប្រអប់​ខួរក្បាល​រួម​តូច ប៉ះពាល់​ដល់​ការ​រីក​លូតលាស់​នៃ​ខួរក្បាល​រហូត​ដល់​ស្លាប់ ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក WHO ថា ZIKA មាន​រួច​ហើយ​ក្នុង​ប្រទេស​២១ ក្នុង​ចំណោម​ប្រទេស​៥៥​នៃ​ទ្វីបអាមេរិក ហើយ​អាច​បន្ត​ឆ្លង​រាលដាល​ថែម​ទៀត ។

ប្រឈម​នឹង​ការ​គំរាមកំហែង​នេះ ប្រធានាធិបតី​អា​េ​ម​រិ​ក អំពាវនាវ​ឱ្យ​ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បាន​ប្រសើរ រក​វ៉ាក់សាំង​ការពារ និង​ថ្នាំ​ព្យាបាល ៕