“១៤ ថ្ងៃ​” ដើម្បី​មាន​សុខភាព​ល្អ​ឡើង​វិញ​

“១៤ ថ្ងៃ​” ដើម្បី​មាន​សុខភាព​ល្អ​ឡើង​វិញ​

​ការ​មាន​សុខភាព​ល្អ គឺជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន ប៉ុន្តែ មនុស្ស​ភាគច្រើន មិន​អាច​ធ្វើ​វា​បាន​នោះ​ទេ គឺ​បាន​តែ​ចង់ ហើយ​មិន​អនុវត្ត​។ ពេលខ្លះ ដឹងថា អាហារ​នោះ​មិន​ល្អ​ហើយ ប៉ុន្តែ ចិត្ត​ចេះតែ​ចង់ ហើយ​ញ៉ាំ​វា​ទៀត​។​

​យ៉ាងណាមិញ ប្រសិនបើ​អ្នក​ចាប់ផ្តើម​បាន​ល្អ និង​អនុវត្ត​តាម​ការណែនាំ​ខាងក្រោម​នេះ ធានា​ថា​អ្នក នឹង​មាន​សុខភាព​ល្អ​ឡើងវិញ ក្នុង​រយៈពេល​ត្រឹមតែ ១៤ ថ្ងៃ​ប៉ុណ្ណោះ ហើយ​អ្នក​គួរតែ​បន្ត​វា​ទៅ​មុខ​ទៀត​។​

​ព្រីន​តារាង​មុខម្ហូប​ពីរ៉ាមី​ត ដែល​បញ្ជាក់​អំពី​កាឡូរី និង​អ្វី​ដែល​អ្នក​ត្រូវ​ញ៉ាំ​តិច និង​អ្វី​ដែល​អ្នក​ត្រូវ​ញ៉ាំ​ច្រើន​។​
​ក្រោយ​ពីព្រី​នហើយ ត្រូវ​អនុវត្ត​ឲ្យបាន មិនមែន​ទុកចោល​នោះទេ​។​

​ញ៉ាំ​ផ្លែឈើ​
​បើ​អ្នក​មិន​ចូល​ចិត្ត​ទំពារ​ផ្លែឈើ​ទេ អ្នក​អាច​កិន ឬ​ក្រឡុក​យក​តែ​ទឹក​ញ៉ាំ​បាន​។ បន្លែ ក៏​ដូចគ្នា​ដែរ គឺ​កៀប​យក​តែ​ទឹក គឺ​បាន​ហើយ​។​

​ញ៉ាំ​បន្លែ​
​អ្នក​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ​? អញ្ចឹង ញ៉ាំ​ទឹក​ប៉េងប៉ោះ​កៀប​វិញ​ទៅ​។ ការ​ខាំ​ការ៉ុត​ញ៉ាំ​លេង ក៏​ជា​ជម្រើស​មួយ​ល្អ​ដែរ​។ ចុះ​ចំណែក​ឯ​សាឡាដ៍​បារ​វិញ យាង​ម៉េច​ដែរ​?

​ហាត់ប្រាណ​
​បើ​អ្នក​មិន​ចូល​ចិត្ត​ហាត់ប្រាណ​យូរ អញ្ចឹង សាកល្បង​ហាត់ប្រាណ ឲ្យបាន​ត្រឹម​តែ​ការ​ច្រៀង​ចម្រៀង ២០ បទ​គឺ​បាន​ហើយ​។ ម្យ៉ាងទៀត អ្នក​អាច​ហាត់ប្រាណ នៅ​ពីមុខ​ទូរទស្សន៍​បាន​។​

​ញ៉ាំ​ទឹក ជំនួស​ភេសជ្ជៈ​នានា​
​អ្នក​ប្រហែលជា​ចូលចិត្ត​កាហ្វេ ឬ​ទឹកក្រូច ប៉ុន្តែ អ្នក​គួរតែ​ដល់ពេល ដែល​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​នេះ​ចោល​ហើយ​។​

​មើល​គន្លឹះ​ផ្សេងៗ​ទៀត នៅ​គេហទំព័រ www.health.com.kh៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។