ធ្មេញ​ខូច ដោយសារ​អ្វី​?

ធ្មេញ​ខូច ដោយសារ​អ្វី​?

​១. មិន​រូស​ធ្មេញ​
​ការ​ដុសធ្មេញ​ពីរ​ដង​ក្នុង​មួយថ្ងៃ ពិតជា​រឿង​សំខាន់​ណាស់ ប៉ុន្តែ អ្នក​ប្រហែលជា​មិន​ដឹង​ទេ​ថា ការ​រូស​ធ្មេញ​យ៉ាងហោច​ណាស់​ម្តង ក្នុង​មួយ​ថ្ងៃ ពិតជា​ទទួលបាន នូវ​ធ្មេញ​ដែល​ស​ស្អាត និង​មាន​សុខភាព​ល្អ​ទៀតផង​។ ការ​រូស​ធ្មេញ​នឹង​ខ្សែ​អំបោះ អាច​ជួយ​កម្ចាត់​បាក់តេរី ដែល​បង្ក​ជា​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​។ ការ​រូស​ធ្មេញ អាច​ជួយ​កម្ចាត់​កាកសំណល់​អាហារ ដែល​មាន​សល់​នៅ​ចន្លោះប្រហោង​ធ្មេញ​។

២. ដុសធ្មេញ​ឆាប់​ពេក ក្រោយពេល​ញ៉ាំ​អាហារ​
​ការ​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ី​ត ដូចជា ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​កីឡា ទឹក​ផ្លែឈើ ស្រា ... អាច​ធ្វើ​ឲ្យ​សឹក ស្រទាប់​ការពារ​ធ្មេញ​។ ការ​ដុសធ្មេញ​ភ្លាមៗ ក្រោយ​ញ៉ាំ​អ​ហារ ឬ​ភេសជ្ជៈ អាច​ធ្វើឲ្យ​ខូច​ធ្មេញ​របស់អ្នក ពីព្រោះ អ្នក​កំពុងតែ​ដុស​ជាតិ​អាស៊ី​ត ដែល​កំពុង​ជាប់​ធ្មេញ​។ ផ្ទុយ​មកវិញ អ្នក​គួរតែ​លាង​សម្អាត​មាត់ ជាមួយ​នឹង​ទឹក​ស្អាត ហើយ​រង់ចាំ ៣០ នាទី ទើប​ដុសធ្មេញ​។​

៣. មិន​ផ្លាស់ប្តូរ​ច្រាស់​ដុសធ្មេញ​
​ច្រាស់​ចាស់ៗ មិន​ត្រឹមតែ​ពិបាក​ដុស ឬ​ដុស​មិន​ស្អាត​ទេ វា​ថែមទាំង​មាន​ជាប់ ពពួក​មេរោគ​ជាច្រើន​ថែមទៀត​ផង​។  អ្នក​គួរ​ប្តូរ​ច្រាស់​ដុស​ធ្មេញ ក្នុង​រយៈពេល ៣ ទៅ ៤ ខែម្តង​។​

៤. ធ្វើឲ្យ​ធ្មេញស ញឹកញាប់​ពេក​
​ការប្រើ​វិធី​ធ្វើឲ្យ​ធ្មេញស អាច​បណ្តាល​ឲ្យ​ធ្មេញ​មាន​បញ្ហា ហើយ​មើលទៅ ស​ខុស​ធម្មជាតិ​។ ការធ្វើ​ធ្មេញ​ឲ្យ​ស អាច​បណ្តាល​ឲ្យ​អ្នក​ស្រៀវធ្មេញ​ជាប់​។ ដូច្នេះ អ្នក​ត្រូវ​ពិភាគ្សា​ជាមួយ​គ្រូពេទ្យ មុននឹង​ធ្វើ​ធ្មេញ​ឲ្យ​ស​។​

៥. ប្រើ​ច្រាស់ ដែល​មាន​សរសៃ​រឹង​
​ច្រាស់​ដែល​មាន​សរសៃ​រឹងៗ ហើយ​អ្នក​ដុសធ្មេញ​ខ្លាំងៗ​ពេក គឺជា​មូលហេតុ ដែល​ធ្វើឲ្យ​ធ្មេញ​អ្នកខូច ដោយ​មិន​ដឹង​ខ្លួន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។