សមត្ថកិច្ច​ក្រុង​សៀមរាប​មិន​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​របស់​ឈ្មោះ​ភា

​ប្រជា​ពល​ដ្ឋ​ក្រុង​សៀមរាប​បាន​រាយការណ៍​មក​ថា ឈ្មោះ​ភា បាន​បើក​ល្បែងស៊ីសង​បៀ​អាប៉ោង នៅ​ភូមិ​ចុង​កៅស៊ូ  ឈ្នះ​រាប់លាន​រៀល និង​រាប់ម៉ឺន​ដុល្លារ បណ្តាល​ឲ្យ​រាស្ត្រ​ក្រីក្រ ខ្លះ​អស់​ផ្ទះសម្បែង ព្រាត់​គ្រួសារ ខ្លះ​ក្លាយជា​ចោរ ខណៈ​សម​ត្ថិ​ច្ច​ជំនាញ​ខេត្តសៀមរាប​ក៏​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ បើទោះជា​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ច្រើន​ខែ​ហើយ​ក៏ដោយ​។​

​ប្រភពពី​អ្នកលេង​ល្បែងស៊ីសង​បាន​បង្ហើប​ថា​ឈ្មោះ ភា បាន​បើក​លេងល្បែង អាប៉ោង និង​បៀ​តាំងពី​ឆ្នាំ​២០១៥ និង​ពេលខ្លះ​មានរឿង​ឈ្លោះប្រកែក​គ្នា​ពី​អ្នកលេង​ល្បែង​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មាន​ម៉ូតូ ឡាន ចេញចូល​រាល់ថ្ងៃ​យប់ ប៉ុន្តែ​មិនដឹង​ទៅប្តឹង​សមត្ថកិច្ច​ណា​ទេ ខណៈ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ធ្វើឱ្យមាន​បទល្មើស​ផ្សេងៗ​ទៀត កើតឡើង​យ៉ាង​ពេញបន្ទុក ។​

​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​សង្កត់ធ្ងន់​ថា អ្នកញៀន​ល្បែង​ខ្លះ​ចាញ់​អស់​ដី ផ្ទះសម្បែង ម៉ូតូ ឡាន នាំឱ្យមាន​អំពើហិង្សា​ក្នុង​គ្រួសារ​ទៀតផង​។ សព្វថ្ងៃនេះ​ល្បែងស៊ីសង គឺជា​ប្រភព​នៃ​អសន្តិសុខ សណ្តាប់ធ្នាប់​ដល់​សង្គម​ជាតិ ព្រោះ​ដើម្បី​ស្រង់ដើម​អ្នកចាញ់​ល្បែង​ខ្លះ​បាន ប្រព្រឹត្ត​អំពើចោរកម្ម លួច​ឆក់​ប្លន់ បាញ់សម្លាប់ គួរឱ្យ​ព្រួយបារម្ភ ។

​ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប​កាល​កាលពីពេល​ថ្មីៗ​នេះ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា រូបលោក​នឹង​រៀបចំ​ផែនការ​ចុះបង្ក្រាប តែ​រហូតដល់​ចុងខែ​មករា ឆ្នាំ​២០១៦ បន​ល្បែងស៊ីសង​របស់​ឈ្មោះ ភា នៅតែ​បន្តដំណើរ​ការ​យ៉ាង​រលូន​។  ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​បញ្ជាក់ថា ដើម្បី​ពង្រឹង​សន្តិសុខ សង្គមជាតិ ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ សង្កាត់ មាន​សុវត្ថិភាព ទាំង​៩​ចំណុច សមត្ថកិច្ច​គួរ​អនុវត្តន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​៕

1412920800_អាប៉ោងimages​    ​    ​